BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចាប់ខ្លួនចោរជំនាញលួចលេខកូដសម្ងាត់វីង ធ្លាប់ធ្វើសកម្មភាពសម្រេច៥១លើក

ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:42  លាង ឡា

 

photo_2022-09-04_09-30-01

ភ្នំពេញ៖ ចោរជំនាញខាងលួចលេខកូដសម្ងាត់វីង ដែលធ្លាប់ធ្វើសកម្មភាពសម្រេចរហូតដល់៥១លើក ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនពាក្យបណ្តឹងរបស់ធនាគារវីង។

សមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ធនាគារវីង ប្តឹងឈ្មោះ សុខ វណ្ណៈ ភេទប្រុស ដែលតែងតែប្រើប្រាស់សេវាកម្មរបស់ធនាគារវីង ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនានា ក្នុងប្រទេសកម្ពុជា ដោយលួចយកលេខកូដសម្ងាត់របស់អតិថិជន ដែលបានប្រើប្រាស់សេវាកម្មវេប្រាក់តាមរយៈធានគារវីង ចំនួន៥១លើក គិតជាទឹកប្រាក់ចំនួន ១៦,៥២៦ដុល្លារអាមេរិក។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២០និង២៥នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចមពុល ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចថតយកលេខកូដពីអតិថិនជន ដែលទៅផ្ញើប្រាក់តាមកន្លែងវេប្រាក់ ហើយធ្វើការកែលេខទូរសព្ទនៅលើរូបភាពឲ្យដូចនឹងលេខរបស់ អតិថិជនអ្នកទទួលប្រាក់ ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែលកំពុងរវល់ មិនបានចុចឆែកលេខ បានចំនួន ៥១លើក ប្រាកដមែន។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ដែរថា ជនសង្ស័យរូបនេះ តែងធ្វើសកម្មភាពបន្លំថតរូបភាព នៅកន្លែងផ្ទេរប្រាក់វីង ហើយយកចុងសន្លឹកផ្ទេរប្រាក់នោះ ទៅក្លែងបន្លំប្ដូរលេខទូរស័ព្ទដាក់លេខរបស់ខ្លួន ដើម្បីទៅបើកប្រាក់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានរៀបចំសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕


ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:42  លាង ឡា