BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ថានទូតរៀបចំដំណើរទស្សនកិច្ចកាទូតទេសចរណ៍លើកទី២ មកកាន់ខេត្តដ៏មានសក្តានុពលចំនួន២របស់កម្ពុជា

ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:13  មានជ័យ

photo_2022-09-04_08-46-11

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានសហការរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី២ រយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា មកកាន់ខេត្តចំនួន២ របស់កម្ពុជា គឺខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលដំណើរទស្សនកិច្ចនេះមានការចូលរួមពីអង្គទូតនៃបណ្ដាប្រទេសជាមិត្ត ព្រមទាំងគ្រួសារតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធព្រមទាំងវិស័យឯកជនសរុបប្រមាណ១០០ នាក់។

ប្រតិភូអង្គទូតបរទេស ដែលចូលក្នុងដំណើរទស្សនកិច្ចនេះរួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល កម្ពុជា  អេហ្សីប ហ្វាំងឡង់ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងម៉ាល់ឌីវ ជាដើម។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងបំណងដើម្បីផ្សព្វផ្សាយពីស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍន៍ ច្បាប់វិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីពហុភាគីរវាងកម្ពុជានិងដៃគូ។

នៅខេត្តបន្ទាយមានជ័យ គណៈប្រតិភូ ទទួលបានការស្វាគន៏ពីអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី ហើយគណៈប្រតិភូបានទៅទស្សនកិច្ចសិក្សានៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនដែលនៅទីនោះ គឺជាស្ពានតភ្ជាប់ឆ្លងព្រំដែនរវាងប្រទេសទាំងពីរ ហើយច្រកនេះ នឹងក្លាយជាច្រកសម្រាប់ការដឹកជញ្ជូនទំនិញធុនធ្ងន់។ នាឳកាសនោះ ប្រតិភូអង្គទូតសន្យាថា នឹងនាំយកនូវអ្វីដែលពួកគាត់បានឃើញផ្ទាល់ទៅប្រាប់អ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅកម្ពុជា។

ដោយឡែក នៅខេត្តសៀមរាប ប្រតិភូអង្គទូត បានជួបជាមួយលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា "កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍"។ លោកបណ្ឌិត ញឹម ខេមរា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី២នេះ នឹងផ្តល់ឱកាសជូនអង្គទូតស្វែងយល់បន្ថែម ពីព្រះរាជាណាចក្រកម្ពុជា និងពង្រឹងបន្ថែមការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសនានាក្នុងសកលលោក។

បន្ទាប់ពីជំនួបជាមួយលោកបណ្ឌិត ញឹម ខេមរា ប្រតិភូអង្គទូត បានទស្សនាប្រាសាទនានា នៅក្នុងរម្យណីយដ្ឋានអង្គរ៕ (មានជ័យ)

photo_2022-09-04_08-46-18

photo_2022-09-04_08-46-24


 

photo_2022-09-04_08-46-30

photo_2022-09-04_08-46-37

 

photo_2022-09-04_08-46-44

photo_2022-09-04_08-46-50

 

photo_2022-09-04_08-46-54

photo_2022-09-04_08-47-01

 

photo_2022-09-04_08-47-06

photo_2022-09-04_08-47-12


 


ថ្ងៃអាទិត្យ, 04 ខែកញ្ញា 2022 09:13  មានជ័យ