BBC-
អតីតឯកអគ្គរដ្ឋទូតប្រចាំមីយ៉ាន់ម៉ានិងស្វាមីបានជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន១ឆ្នាំ ដោយអាជ្ញាធរយោធានៅក្នុងប្រទេស។ Vicky Bowman និង Htein Lin ដែលជាអតីតអ្នកទោសនយោបាយ ត្រូវបានចោទប្រកាន់ក្នុងការបំពានទៅលើច្បាប់អន្តោរប្រវេសន៍។ គូរស្វាមីភរិយាទាំង២ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុននៅក្នុងផ្ទះរបស់គេនាទីក្រុងយ៉ង់ហ្គូន។ រឿងក្តីនេះហាក់ដូចទំនងជាការព្រួយបារម្ភពីរឿងនយោបាយច្រើនជាងការបំពានទៅលើច្បាប់អន្តោប្រវេសន៍ ដែលជនបរទេសកម្រនឹងទទួលនូវទណ្ឌកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា។លោកស្រី Bowman ដែលជាអ្នកនិយាយភាសារភូមាយ៉ាងស្ទាត់ជំនាញ គឺជាសមាជិកនៃសហគមន៍អន្តរជាតិមីយ៉ាន់ម៉ាដ៏ល្បីល្បាញដ៏តូចមួយ។
ពីដំបូងលោកស្រីបានបំរើការជាអ្វីដែលគេហៅថាភូមានៅក្នុងឆ្នាំ១៩៩០ដែលមានឋានៈជាអ្នកការទូតថ្នាក់ទាប និងក្រោយមកបានក្លាយទៅជាឯកអគ្គរដ្ឋទូត ចាប់តាំងពីឆ្នាំ២០០២-២២០០៦ បច្ចុប្បន្ននេះលោកស្រីបានគ្រប់គ្រងមជ្ឍមណ្ឌលមួយដែលទទួលខុសត្រូវខាថធុរកិច្ចដែលមានមូលដ្ឋាននៅយ៉ង់ហ្គូន ដែលបាននិយាយថាគេមានការរន្ធត់ចិត្តចំពោះការកាត់ទោសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនេះ គេបានបន្ថែមថា លោកស្រី Bowman បានបូជានិងលះបង់អស់រយៈពេលជាច្រើនឆ្នាំនៃជីវិតរបស់លោកស្រីក្នុងការពង្រឹងនូវការអភវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសមីយ៉ាន់ម៉ា”។
“យើងសង្ឃឹមថា វានឹងអាចធ្វើទៅបានសំរាប់លោកស្រីជួបជុំគ្នាឡើងវិញជាមួយគ្រួសារលោកស្រីនៅក្នុងប្រទេសអង់គ្លេស។ អង្គការនោះនិយាយ។លោកស្រី Bowman និងសា្វមីត្រូវបានឃាត់ខ្លួនបន្ទាប់ពីពួកគេបានវិលត្រឡប់មកកាន់ទីក្រុងវិញពីផ្ទះមួយរបស់ពួកគេនៅក្នុងរដ្ឋ Shan។ ពួកអាជ្ញាធររុស្សីបានចោទប្រកាន់ពួកគេទាំង២ក្នុងការដែលខកខានក្នុងការចុះបញ្ជីររបស់លោកស្រីដែលខុសពីអាស័យដ្ឋានដែលរស់នៅ។ Htein Lin ដែលជាសិល្បៈករដ៏ល្បីល្បាញនិងជាអតីតអ្នកទោសនយោបាយដែលជាសមាជិក នៃរណសិរ្យនិស្សិតប្រជាធិបតេយ្យភូមា និងក្រុមអ្នកតស៊ូប្រដាប់អាវុធដែលបានបង្កើតឡើង បន្ទាប់ពីការបះបោរប្រឆាំងដ៏មានប្រជាប្រីយ៍ភាពរបស់និស្សិតប្រឆាំងទៅយោធាភូមានៅក្នុងឆ្នាំ១៩៨៨។
គូរស្នេហ៍ទាំង២បានរៀបអាពាហ៌ពិពាហ៌មង្គលការនិងបានទៅរស់នៅឯទីក្រុងឡុងដ៍ មុនពេលដែលវិលត្រឡប់ទៅរស់នៅទីក្រុងយ៉ង់ហ្គូនវិញនៅក្នុងឆ្នាំ២០១៣។ អ្នកទាំង២ត្រូវបានចាប់ខ្លួនបន្ទាប់ពីអង់គ្លេសបានប្រកាសក្នុងពេលថ្មីៗនេះដាក់ទណ្ឌកម្មទៅលើអាជ្ញាធរយោធានៅក្នុងភូមា ដែលវាកើតមានឡើងជួនពេលគ្នាខួបលើកទី៥នៃការបង្រ្កាបនិងសម្លាប់យ៉ាងរង្គាលទៅលើ ពួក មូស្លីមRoghinyasនៅក្នុងប្រទេស។ ការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវនៅក្នុងឆ្នាំ២០១៧ បានបន្សល់ទុកមនុស្សចំនួន៦,០០០នាកស្លាប់និងមនុស្សជាច្រើនសែននាក់គ្មានជម្រកក្នុងរយៈពេលតែ៣ខែដំបូង ដែលភាគច្រើននៃពួកគេបានរត់ឆ្លងកាត់ព្រំប្រទល់ចូលទៅក្នុងប្រទេសបង់ហ្លាដេស៕