ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៤នាក់ នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៩ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៩ករណី ឃាត់ខ្លួន ១៥នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ៦នាក់ (ស្រី ១នាក់) ,បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួនម្នាក់ និងប្រើប្រាស់ ៥ករណី ឃាត់ខ្លួន ១២នាក់(ស្រី ១នាក់) ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖មេតំហ្វេតាមីន (Ice) ទម្ងន់ ២៥,៣៩ក្រាម និង៥កញ្ចប់តូច,កេតាមីន (Ke)ទម្ងន់ ០,៧៣ក្រាម,អ៊ិចស្តាស៊ី (mdma) ទម្ងន់ ២៩៧៥២,០ក្រាម និងនីមេតាហ្សាប៉ាម (N-zapam)ទម្ងន់ ១៣១៨០,៨០ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕
អត្ថបទ៖លាង ឡា