BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងព្រមានពីហានិភ័យ នៃជំនន់ទឹកភ្លៀង លើបណ្តាខេត្តចំនួន១២ 

ថ្ងៃសៅរ៍, 03 ខែកញ្ញា 2022 09:38  លាង ឡា

photo_2022-09-03_09-32-50 (1)

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា បណ្តាខេត្តចំនួន១២ក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំនន់ទឹកភ្លៀង ខណៈប្រព័ន្ធសម្ពាធទាបនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា កំពុង ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ហើយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធសម្ពាធទាបរួមជាមួយនឹងសម្ពាធទាប នឹងរំកិលចុះមកក្រោមអូស បន្លាយនឹងគ្របដណ្តប់មកលើប្រទេសកម្ពុជា។

ក្រសួងឱ្យដឹងបន្តថា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ នឹងអាចមានភ្លៀងធ្លាក់រាយ ប៉ាយ លើផ្ទៃប្រទេស ជាមួយ នឹងទឹកភ្លៀង ដែលមានលក្ខណៈធ្លាក់ជាប់ជាបន្ត ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ដែលអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀង នៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍ ៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុក ជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ ៤ រវាងខេត្ត កោះកុង និងខេត្តព្រះសីហនុ ) ។

ទន្ទឹមនេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងដែរថា ភ្លៀងនឹងអាចធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀង នៃអាងមេគង្គ ហើយអាចធ្វើឲ្យទឹកទន្លេ មានការងើបឡើងវិញ ផងដែរ៕

photo_2022-09-03_09-32-55 (1)

photo_2022-09-03_09-33-01 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 03 ខែកញ្ញា 2022 09:38  លាង ឡា