BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីតៃវ៉ាន់និយាយថា ការបាញ់ទម្លាក់ដ្រូននៅជិតប្រទេសចិនជារឿងដ៏ត្រឹមត្រូវ

ថ្ងៃសុក្រ, 02 ខែកញ្ញា 2022 17:15  គុន ច័ន្ទរដ្ឋា

000_32g93t8

Taipei,Taiwan-

ការបាញ់ទម្លាក់ដ្រូនរបស់តៃវ៉ាន់នៅក្បែរឆ្នេរសមុទ្ទចិន ដែលបានរំលោភចូលមកក្បែរកោះ ដែលតៃវ៉ាន់កាន់កាប់វាជារឿងមួយដ៏ត្រឹមត្រូវ បន្ទាប់ពីបានព្រមានជាបន្តបន្ទាប់ ហើយចិនត្រូវតែមានការអត់ធ្មត់ នាយករដ្ឋមន្ត្រីតៃវ៉ាន់  Su- Tieng -Chang បាននិយាយកាលពីថ្ងៃព្រហសត្បិ៍។ នេះជាលើកទី១ដែលយោធាតៃវ៉ាន់ បានបាញ់ទម្លាក់នូដ្រូនស៊ីវិលមួយ ដែលគេមិនស្គាល់អត្តសញ្ញាណដែលបានហោះចូលមកក្នុងដែនអាកាសដែលនៅជិតទីក្រុង Xiamen របស់ចិនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋាភិបាលបានប្តេជ្ញាចិត្តនឹងចាត់វិធានការ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនូវការឈ្លានពានដូចនេះ។

ឧប្បទ្ទវហេតុបានកើតឡើង បន្ទាប់ពីតៃវ៉ាន់បានត្អូញត្អែរជាបន្តបន្ទាប់ នូវការទន្រ្ទានដោយដ្រូនដែលមកពីប្រទេសចិន និងបានហោះរំលងទៅក្បែរកោះ Kinmeng ដែលវាកើតមានឡើង ខណៈដែលយោធាចិនបានធ្វើសមយុទ្ធនៅជុំវិញតៃវ៉ាន់។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន Su បាននិយាយថា តៃវ៉ាន់បានចេញនូវការព្រមានម្តងហើយម្តងទៀត និងបានសុំកុំឲ្យពួកគេទន្រ្ទានចូលមកមាត់ទ្វាររបស់យើង។ “ពួកគេបានធ្វើព្រងើយកន្តើយទៅនឹងការព្រមានរបស់យើង មិនព្រមចាកចេញ ដូច្នេះយើងគ្មានជំរើស ប៉ុន្តែត្រូវតែអនុវត្តិន៍នូវការការពារខ្លួន និងបាញ់។ នេះគឺជាប្រតិកម្មដ៏សមរម្យបំផុត បន្ទាប់ពីការអត់ធ្មត់ និងការព្រមានជាបន្តបន្ទាប់។

ចិនត្រូវតែមានការអត់ធ្មត់ “យើងនឹងមិនដែលបង្កហេតុ ហើយនឹងធ្វើអ្វីមួយដែលសមរម្យជាទីបំផុត ដើម្បីការពារទឹកដីនិងប្រជាពលរដ្ឋយើង ប្រព័ន្ធផ្ស័ព្វផ្សាយតៃវ៉ាន់បានបញ្ជាក់ពីការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនដោយនិយាយថា ក្នុងការឆ្លើយតបទៅនឹងការធ្លាក់នេះថា ជាការប៉ុនប៉ងរបស់តៃវ៉ាន់ ដើម្បីបង្កជាហេតុដើម្បីឲ្យមានការប្រឈមមុខរវាងភាគីទាំងសងខាងគឺជារឿងដែលគួរឲ្យអស់សំណើច។ ដ្រូនត្រូវបានបាញ់ធ្លាក់ បន្ទាប់ពីបានចូលទៅក្នុងដែនអាកាសនៅជិតកោះ ដែលតូចមួយដែលមានឈ្មោះថាកោះតោ និងបានធ្លាក់ចូលទៅក្នុងទឹកសមុទ្ទ បើយោលទៅតាមប្រភពយោធាតៃវ៉ាន់។

កងទ័ពចិនបានធ្វើសមយុទ្ធនៅជិតតៃវ៉ាន់ចាប់តាំងពីដើមខែមុន បន្ទាប់ពីទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ដែលធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង។ ចិនបានចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាបូរណភាពទឹកដីរបស់ខ្លួន ទោះបីជាមានការប្រឆាំងពីរដ្ឋាភិបាលតៃប៉ិ។ យ៉ាងហោចណាស់ មានខ្សែរវីឌីអូរនៃការហោះរបស់ដ្រូន ដែលបានបញ្ចេញដោយប្រព័ន្ធផ្ស័ព្វផ្សាយរបស់ចិន ដែលនៅក្នុងខ្សែរវីឌីអូរមួយនោះបានបង្ហាញថា ទាហានតៃវ៉ាន់បានយកដុំថ្មគប់ដ្រូននោះ៕


ថ្ងៃសុក្រ, 02 ខែកញ្ញា 2022 17:15  គុន ច័ន្ទរដ្ឋា