Seoul-
ទីប្រឹក្សារសន្តិសុខជាតិកូរ៉េខាងត្បូងបាននិយាយថា លោកនិងសមភាគីរបស់លោកមកពីសហរដ្ឋអាមេរិកនិងជប៉ុនបានព្រមព្រៀងគ្នាថាការឆ្លើយតបនឹងមិនទន់ជ្រាយទេ បើសិនជាកូរ៉េខាងជើងធ្វើការសាកល្បងនុយគ្លេអ៊ែរទីភ្នាក់ងារសារព័ត៌មាន Yonhap បានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃសុក្រ។ Kim Sung-Han បានធ្វើអត្ថាធិប្បាយនៅ Hawaii ដែលជាទីកន្លែងនៃការជួបប្រជុំត្រីភាគីជាមួយនឹងទីប្រឹក្សារសន្តិសុខជាតិសហរដ្ឋអាមេរិក Jack Sullivan និង Akita Takeo នៃជប៉ុន នៅចំពេលដែលកូរ៉េខាងជើងបានរៀបចំសព្វគ្រប់ដើម្បីធ្វើការសាកល្បងនុយគ្លេអ៊ែរជាលើកទី១ ចាប់តាំងពីឆ្នាំ២០១៧។
“បើសិនជាកូរ៉េខាងជើងធ្វើការសាកល្បងជាលើកទី៧នៃអាវុធនុយគ្លេអ៊ែរ ការឆ្លើយតបនឹងច្បាស់ណាស់ថានឹងខុសគ្នាដាច់ពីអតីតកាល” Kim បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (Hawaii Times) បន្ទាប់ពីការជជែកគ្នាជាត្រីភាគី បើយោលទៅតាម Yonghap ។ "យើងបានព្រមព្រៀងគ្នាថាវានឹងមិនការគិតដោយទុកុ្ខកង្វល់ក្នុងការឆ្លើយតប ដែលថាកូរ៉េខាងជើងបានធ្វើកន្លងមកហើយដែលនេះជាលើកទី៧ ក្នុងការធ្វើបន្ថែមទៀតកាលពីលើកទី៦" Kim បានត្រូវគេដកស្រង់ពាក្យសម្តីយកមកនិយាយ។ ប្រទេសដែលកំពុងស្ថិតនៅក្នុងភាពឯកានេះ បានធ្វើការសាកល្បងជាច្រើនជំហានក្នុងឆ្នាំនេះដែលមិនដែលមានពីមុនមក។
នៅក្នុងពាក់កណ្តាលខែសីហា កូរ៉េខាងជើងបានបាញ់ Cruise Missile ២គ្រាប់ពីឆ្នេរភាគខាងលិចបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបន្តនូវការធ្វើសមយុទ្ធដ៏ធំប្រចាំឆ្នាំ។ ទីក្រុងព្យុងយ៉ាង បាននិយាយប្រឆាំងថាវាជាការសមដើម្បីប្រុងប្រៀបធ្វើសង្រ្គាមក្នុងអម្លុងពេលនៃការជជែកជាចុងក្រោយ មន្ត្រីទាំង៣ភាគីក៏បានព្រមព្រៀងផងដែរនឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងរឿងចរន្តផ្គត់ផ្គង់ពិភពលោក ខណៈដែល Kim បានលើកឡើងដាច់ដោយឡែកពីការព្រួយបារម្ភពីការគ្រប់គ្រងថ្មីរបស់សហរដ្ឋអាមេរិកក្នុងការជួយជ្រមជ្រែងសំរាប់យានយន្តអេឡិកត្រូនិកមន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយ។
Kim បាននិយាយបន្ទាប់ពីបានជួបជជែកជាទ្វេរភាគីជាមួយនឹង Sullivan ពីថ្ងៃមុនថា សហរដ្ឋអាមេរិកបានសន្យានឹងពិនិត្យមើលឡើងវិញនូវការប៉ះពាល់នៃការគ្រប់គ្រងថ្មីបន្ទាប់ពីកូរ៉េខាងត្បូងបានលើកឡើងអំពីកង្វល់ ដែលអាចនឹងប៉ះពាល់ទៅដល់អ្នកផលិតគ្រឿងចក្រកូរ៉េខាងត្បូង។ វិធានការនៅក្រោមច្បាប់កាត់បន្ថយអតិផរណារ (IRA) ដែលបានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ដោយលោកប្រធានាធិបតី Joe-Biden កាលពីខែមុន ដែលនឹងរួមបញ្ចូលកាបញ្ឈប់នូវ EV នៅខាងក្រៅអាមេរិកខាងជើង ដែលអាចនឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុនដូចជា Hyundai និងក្រុមហ៊ុន Kia។