BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហុងហ្គារី បង្កនូវភាពមិនស្ងប់ស្ងៀមលើអ៊ុយក្រែន ចំពោះលោកខាងលិច

ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2022 17:29  គុន ច័ន្ទរដ្ឋា

photo_2022-09-01_17-01-31

Politico-Budapest,

សម្ព័ន្ធមិត្តលោកខាងលិច បានបញ្ជាក់នូវការគាំទ្រចំពោះអ៊ុយក្រែនរហូតដល់ទីបញ្ចប់។ ហុងហ្គារីបានអំពាវនាវជាចំហរលើទីក្រុង Kyiv ឲ្យបញ្ឈប់។ នៅពាសពេញអឺរ៉ុប រដ្ឋធានីទាំងឡាយបានផ្តល់នូវសព្វាវុធចំពោះអ៊ុយក្រែន ដើម្បីបង្កើននូវការវាយបក។ និងពួកគេបានទទូចយ៉ាងពេញទំហឹងថា អ៊ុយក្រែននឹងសម្រេចចិត្តថា នៅពេលណាដើម្បីចាប់ផ្តើមការជជែករកសន្តិភាព មិនមែនហុងហ្គារីទេ។ ទោះបីជាហុងហ្គារីជាសមាជិកទាំង២ ទាំង NATO និងសហគមន៍អឺរ៉ុប គេបានប្រកែកមិនចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចដ៏ទៃទៀត ក្នុងការផ្តល់ឲ្យទីក្រុង Kyiv នូវការគាំទ្រផ្នែកអាវុធ ផ្ទុយទៅវិញ គេបានហាមប្រាមមិនឲ្យមានការដឹកជញ្ជូនសព្វាវុធឆ្លងកាត់ទៅឲ្យអ៊ុយក្រែននោះទេ។

ខណៈដែលទីក្រុង Budapest បានចុះហត្ថលេខាចំពោះការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប ជាដំបូងគេបានទទូចកុំឲ្យអ្នកដ៏ទៃទៀតចុះហត្ថលេខា ហើយសូម្បីតែការប្រយុទ្ធមានសន្ទុះខ្លាំងក្លានៅអ៊ុយក្រែនភាគខាងកើតនៅរដូវរងារនេះ មន្ត្រីហុងហ្គារីបានធ្វើដំណើរទៅទីក្រុងមូស្គូ ដើម្បីធ្វើការចរចាឲ្យមានកិច្ចព្រមព្រៀងមួយ សំរាប់ការផ្គត់ផ្គង់ឧស្ម័នបន្ថែម។ លោក Orban ខ្លួនគាត់ផ្ទាល់ បាននិយាយដើម្បីឲ្យមានការផ្លាស់ប្តូររឿងរ៉ាវនៅក្នុងអ៊ុយក្រែន។ ការផ្តោតអារម្មណ៍របស់លោកខាងលិច លោកបាននិយាយនៅក្នុងសុន្ទរកថាមួយក្នុងខែសីហាថា នឹងមិនឈ្នះសង្រ្គាមទេ ប៉ុន្តែត្រូវតែចរចារកសន្តិភាព និងត្រូវតែស្នើនូវការផ្តល់នូវសន្តិភាពដ៏ល្អមួយ។

“កាតព្វកិច្ចរបស់សហគមន៍អឺរ៉ុបគឺមិនត្រូវឈរនៅជាមួយរុស្សីឬអ៊ុយក្រែនទេ ប៉ុន្តែត្រូវតែឈរជានៅចំកណ្តាលរវាងរុស្សីនិងអ៊ុយក្រែន” លោកនិយាយ។ លោកបានទាញយកមកនូវទឡ្ហីករណ៍ថា ជំនួយរបស់លោកខាងលិច គឺវាគ្រាន់តែជាការជួយអូសបន្លាយនូវទំនាស់ “ទណ្ឌកម្មនិងការផ្តល់អាវុធ វានឹងមិននាំឲ្យមានលទ្ធផលនោះទេ” Orban បានប្រាប់វិទ្យុនៅក្នុងស្រុកកាលពីខែសីហាថា “នៅពេលដែលមនុស្សម្នាក់បំពក់ភ្លើង មនុស្សម្នាក់នោះមិនមែនរងផ្សែងតែម្នាក់ឯងនោះទេ”។ ជំហររបស់ Orban លើអ៊ុយក្រែន បានលេចចេញមកនាំឲ្យមេដឹកនាំអឺរ៉ុប មានការព្រួយបារម្ភអំពីការនឿយណាយនៃសង្រ្គាម និងក្នុងរដូវរងារក្នុងការឡើងថ្លៃតម្លៃឋាមពលនិងអតិផរណា។

ការទទួលស្គាល់ជាផ្លូវការថាទីក្រុង Budapest ជានិច្ចជាកាលនឹងមិនឈរនៅម្នាក់ឯងនោះទេ ជាមួយនឹងរដ្ឋធានីដ៏ទៃទៀតដែលពេលខ្លះបានចែករំលែកយ៉ាងហោចណាស់ក៏ការព្រួយបារម្ភរបស់ហុងហ្គារី។ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមិត្ត NATO និងសហគមន៍អឺរ៉ុបបានស្វែងរកមធ្យបាយថ្មី ដើម្បីគាំទ្រអ៊ុយក្រែននៅក្នុងទំនាស់ដ៏យូរអង្វែង។ ភាពស្ទាក់ស្ទើររបស់ Budapest វាជាបន្លាចនៅក្នុងកែវភ្នែករបស់សម្ព័ន្ធមិត្តលោកខាងលិចដែលមិនព្រមស្វិត។ " Orban មិនបានផ្តល់នូវភាពឈឺក្បាលចំពោះអ៊ុយក្រែននោះទេ” Andras Simonyi អតីតឯកអគ្គរដ្ឋទូតហុងហ្គារីចំពោះ NATO និងសហរដ្ឋអាមេរិក។ជំហររបស់ហុងហ្គារីចំពោះសង្រ្គាមវាមិនមែនត្រឹមតែធ្វើឲ្យមានការសៅហ្មងក្នុងចិត្តទេ តែវាជាការគំរាមកំហែង៕


ថ្ងៃព្រហស្បតិ៍, 01 ខែកញ្ញា 2022 17:29  គុន ច័ន្ទរដ្ឋា