CNA,Berlin-
អាល្លឺម៉ង់នឹងបង្កើននិងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វីកដោយបញ្ជូននាវចម្បាំងនិងចូលរួមសមយុទ្ធជាមួយសម្ព័ន្ធមិត្ត ខណៈដែលគេបានព្យាយាមសម្លឹងមើលនូវការកសាងកងទ័ពដ៏ធំសម្បើមរបស់ចិន រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់បានប្រាប់ Reuters។ អាល្លឺម៉ង់កំពុងតែចូលរួមជាមួយនឹងប្រជាជាតិលោកខាងលិចផ្សេងទៀតក្នុងការបង្ហាញសាច់ដុំបន្ថែមទៀតនៅក្នុងតំបន់ចំពេលដែលមានការកើនឡើងនៃការប្រកាសភាពអាសន្នលើមហិច្ឆិតារទឹកដីរបស់ទីក្រុងប៉េកាំង។
កាលពីឆ្នាំមុន ទីក្រុង Berlin បានបញ្ជូននាវាចម្បាំងទី១របស់ខ្លួនដែលមានរយៈពេលជិត២០ឆ្នាំទៅកាន់ដែនទឹកដែលមានជម្លោះនៅក្នុងសមុទ្ទចិនខាងត្បូង ដែលជាហានិភ័យដែលមានការស្កៀបរមាស់ដល់ដៃគូរពាណិជ្ជកម្ម និងនៅក្នុងខែនេះគេបានបញ្ជូនយន្តហោះចម្បាំងចំនួន១៣គ្រឿងដើម្បីចូលរួមសមយុទ្ធរួមគ្នាជាមួយអូស្ត្រាលី។ លោកឧត្តមសេនីយ៍ Eberhard Zorn បានប្រាប់ Reuters ថា The Bundeswerhr មានផែនការនឹងបញ្ជូនកងទ័ពទៅចូលរួមនៅក្នុងការធ្វើសមយុទ្ធហ្វឹកហ្វឺនក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយ ខណៈដែលកងទ័ពជើងទឹកនិងបញ្ជូនក្រុមនាវាដ៏ច្រើនទៅកាន់តំបន់នៅក្នុងឆ្នាំ២០២៤។
“នេះគឺជារបៀបដែលយើងចង់បង្ហាញនូវវត្តមានរបស់យើងនៅក្នុងតំបន់” Zorn បាននិយាយនៅក្នុងបទសម្ភាសន៍នៅក្នុងក្រសួងការជាតិក្នុងទីក្រុង Berlin ។ ដែលជាប្រវត្តិសាស្ត្រអាល្លឺម៉ង់ធ្លាប់មានភាពនឹងនរនៅក្នុងនយោបាយសន្តិសុខរបស់ខ្លួនជាងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយយោលទៅលើតួរនាទីរបស់ខ្លួនសង្រ្គាមលោកទាំង២ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើច្រើនតែទៅលើពាណិជ្ជកម្មនៅក្នុងទំនាក់ទំនងជាអន្តរជាតិ ជាមួយនឹងសេដ្ឋកិច្ចដែលរីកដុះដាលយ៉ាងលឿនរបស់ចិននិងបានពង្រីកនូវការលូតលាស់របស់ខ្លួនដែលធ្វើឲ្យប្រទេសបានក្លាយទៅជាដៃគូរពាណិជ្ជកម្មដ៏ធំនៅក្នុងឆ្នាំ២០១៦។
ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដៃគូរទាំឡាយបានអំពាវនាវឲ្យអាល្លឺម៉ង់បង្ហាញនូវភាពជាអ្នកដឹកនាំបន្ថែមទៀតក្នុងការថែររក្សារនូវភាពខ្លាំងរបស់ខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនិងជាប្រទេសដែលមានប្រជាប្រីយ៍ភាពនៅក្នុងអឺរ៉ុប។ នៅក្នុងឆ្នាំ២០២០ Berlin បានបញ្ចេញនូវយុទ្ធសាស្ត្រថ្មីនៅក្នុងឥណ្ឌូប៉ាស៊ីហ្វីក ជាមួយនឹងការផ្តោតលើការពង្រឹងសម្ព័ន្ធភាពជាមួយនឹងប្រទេសប្រជាធិបតេយ្យនៅក្នុងតំបន់ ដែលជាការសំគាល់នូវចំណុចដែលវិលត្រឡប់។ នៅក្នុងខែកុម្ភះលោកអធិការបតី អាល្លឺម៉ង់ Olaf Scholz បានបញ្ជាក់នូវការតម្លើងនូវការចំណាយទៅលើយោធាដែលគួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីរុស្សីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន។