ទឹកជំនន់ជាបន្តបន្ទាប់ដ៏ហួសហេតុ បានបំផ្លិចបំផ្លាញប្រជាជាតិអាស៊ីខាងត្បូង ដែលជាជំរកប្រជាពលរដ្ឋចំនួន២២៥លាននាក់ បានបំផ្លាញផ្លូវថ្នល់និងអគារស្រែចំការ និងបានធ្វើឲ្យមនុស្សជាច្រើនម៉ឺននាក់ គ្មានជំរក។ នៅក្នុងរយៈពេលចុងសប្តាហ៍នេះ ដែលភ្លៀងបានចាប់ផ្តើមបង្អុរមកទៀត មន្ត្រីរដ្ឋាភិបាលបាននិយាយថា ចំនួនមនុស្សដែលស្លាប់បានកើនឡើងរហូតដល់ជាង១,០០០នាក់ និងទឹកបានឡើងជោរជន់រហូតដល់ទៅ១/៣នៃផ្ទៃប្រទេស កត្តាសំខាន់នៃមហន្តរាយទឹកជំនន់នេះគឺ ដោយសារទឹកភ្លៀង។ រដូវភ្លៀងធ្លាក់នៅក្នុងរដូវមូសុង ហើយរឿងនេះវាជារឿងដ៏កំណាចនៃរដូវសើមនេះ ប្រហែលជាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។
ប៉ុន្តែវាអាចបណ្តាលមកពីកំហុសជាច្រើនទៀត ដែលនៅពីក្រោយការបំផ្លិចបំផ្លាញថ្មីៗនេះ គឺផែនទឹកកកដែលរលាយនិងទឹកកក។ ប៉ាគីស្ថានជាជំរកនៃផែនទឹកកកចំនួន៧,២០០ ផែន ច្រើនជាងកន្លែងណាទាំងអស់នៅខាងក្រៅប៉ូល។ ការកើនឡើងនៃសីតុណ្ហភាព ដែលភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលទំនងជាធ្វើឲ្យភាគច្រើននៃផែនទឹកកករលាយយ៉ាងឆាប់រហ័សនិងមុនពេល ដែលបានបន្ថែមទឹកចូលទៅក្នុងទន្លេ ជ្រោះដែលពោរពេញរួចទៅហើយដោយសារទឹកភ្លៀង។
“យើងមានផែនទឹកកកជាច្រើនធំៗនៅខាងក្រៅតំបន់ប៉ូល ហើយរឿងនេះហើយដែលវាបានប៉ះពាល់មកដល់យើង" រដ្ឋមន្ត្រីបរិស្ថានប៉ាគីស្ថាន Shery Rehman បានប្រាប់ AP “ជំនួសឲ្យក្នុងការរក្សាខ្លួនជាផ្ទាំងធំនិងការពារខ្លួនទៅតាមធម្មជាតិ” លោកស្រីបាននិយាយ “យើងបានឃើញវារលាយ”។ នេះមានន័យថា ប៉ាគីស្ថានគឺជាប្រទេសមួយដែលទន់ខ្សោយរួចទៅហើយ សំរាប់ការបម្រែបម្រួលអាកាសធាតុ ដែលនឹងក្លាយទៅជាការងាយទទួលរងគ្រោះចំពោះទឹកជំនន់ ខណៈដែលផែនដីមានកំដៅល្មម។ នេះជាការពិតមួយដ៏អកុសលសំរាប់ប្រទេសមួយ ដែលទទួលខុសត្រូវចំពោះការបាក់បែកដ៏តូចមួយ។
ប៉ុន្តែបើនិយាយជារួម ផែនទឹកកក បានក្លាយទៅជាបំណែកតូចៗអស់រយៈពេលជាច្រើនទស្សវត្យរ៍រួចមកហើយ ពីព្រោះវាមិនអាចកកទៅជាដុំធំៗនៅក្នុងរដូវរងា ហេតុដ៏ផលដ៏សាមញ្ញមួយគឺថា កំដៅរលាយទឹកកកហើយផែនដីក៏រងកំដៅ សីតុណ្ហភាពក៏បានរំលាយព្រិលឲ្យទៅជាភ្លៀង ហើយនៅពេលដែលភ្លៀងធ្លាក់នៅលើទឹកកក វាក៏បានបង្កើននូវល្បឿននៃការរលាយ ដោយយោលទៅតាម Ulrich Kamp សាស្ត្រាចារ្យនៅសកលមហាវិទ្យាល័យ Michigan Dearborn ដែលបានសិក្សារពីផែនទឹកកកអស់រយៈពេល២០ឆ្នាំ។ នេះគឺជាបញ្ហាដ៏ធំនៅក្នុងប៉ាគីស្ថាន ប្រទេសមិនមែនគ្រាន់តែជាចំណុចក្តៅនៃផែនទឹកកកប៉ុណ្ណោះទេ ប៉ុន្តែការរលាយទឹកកកនៅភ្នំហិម៉ាឡាយ៉ាក៏ជាកត្តារួមផ្សំមួយដែរ៕