ធ្លាប់តែឃើញលោកពូព្រហ្មម៉ាញច្រៀងអាយ៉ៃឆ្លើយឆ្លង តែថ្មីៗបង្ហាញអោយឃើញថាលោកពូព្រហ្មម៉ាញក៏បានសម្តែងនៅក្នុងភាពយន្តខ្មែរមួយផងដែរ។ រឿងនេះមានចំណងជើងថា«លោកគ្រូ ប្រពន្ធល្អ» ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោកគ្រូឆាយបូរ៉ាក្រោមការសហការវាងផលិតកម្មដើមត្នោតនិងផលិតកម្មកងចក្រភីកឈ័រ។ កន្លងមកមកផលិតកម្មកងចក្រភីកឈ័រទើបតែបានបញ្ចាំងភាពយន្តខ្មែរមួយរឿងរួចមកហើយនោះទេក្នុងឆ្នាំ២០២២នេះដែលមានចំណងជើងថា«ប៊ូឌិញស»នៅកាលពីខែមេសាកន្លងទៅនេះ។ ប៉ុន្តែមួយរយៈក្រោយមកផលិតកម្មកងចក្រភីកឈ័រក៏បានបញ្ចេញគំរោងថ្មីទៀតសំរាប់ការចាក់បញ្ចាំងភាពយន្តខ្មែរបន្តបន្ទាប់ទៀតនៅគ្រប់រោងកុនទាំងអស់រួមមានរឿង«ពេលម៉ែចាស់ទៅ» និងរឿង«លោកគ្រូប្រពន្ធល្អ» នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែងសំរាប់រឿង«លោកគ្រូប្រពន្ធល្អ» នឹងមានគំរោងចាក់បញ្ចាំងនៅដើមខែតុលានេះ។
ដោយសារជាប្រភេទរឿងអប់រំលាយឡំនឹងភាពកំប្លែង មនោសញ្ចេតនា និងស្នេហា និងក្រោមការចូលរួមថតសម្តែងពីសិល្បករល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជាលោកពូព្រហ្ម ម៉ាញ អ្នកមីង គ្រត លោកទេព រិនដារ៉ូ លោកទ្រី តារាវុធ កញ្ញាគីញ វិច្ឆិកា លោកយនសុភក្រ័ និងលោកពុធ មិថុនា គេរំពឹងថាភាពយន្តខ្មែរមួយនេះពាំនាំមកទាំងគុណភាពសាច់រឿង និងការសម្តែងដ៏ល្អឥតខ្ចោះ។ ផលិតកម្មកងចក្រភីកឈ័របានបង្ហើបត្រួសៗនៃសាច់រឿងថាស្តែងឡើងពីតថភាពជីវិតពិតរបស់គ្រូបង្រៀនគ្រប់រូបឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ លះបង់ តស៊ូគ្រប់បែបយ៉ាងដើម្បីវិស័យអប់រំ និងក្រុមគ្រួសារផ្ទាល់ខ្លួន។នៅជុំវិញរឿងនោះបង្ហាញអំពីតួអង្គគ្រូបង្រៀនអក្សរសាស្រ្តខ្មែរម្នាក់ឈ្មោះធី មានបំណងចង់បោះពុម្ភសៀវភៅដែលគាត់បានសរសេរតាំងពីឆ្នាំ១៩៧៩មកមុននឹងគាត់ចូលនិវត្តន៍។ ថ្ងៃមួយកូនតុងទីនរបស់គាត់ជាមិត្តសំលាញ់នឹងគ្នាបានដេញតុងទីននិងប្រមូលលុយរត់ទៅសហរដ្ឋអាមេរិកបាត់ដែលជាហេតុធ្វើអោយលោកគ្រូធីត្រូវធ្វើអ្វីម្យ៉ាងដើម្បីដោះស្រាយបញ្ហាចំពោះមុខមួយនេះ។ ចង់ដឹងថាសាច់ទាំងមូលនៃខែ្សភាពយន្តខ្មែរមួយនេះ
កុំភ្លេចរង់តាមដានទស្សនាទាំងអស់គ្នា នៅតាមបណ្តារោងកុនខាងមុខនេះ។