American military News-
ការគាំទ្រសំរាប់ជំនួយយោធានិងសេដ្ឋកិច្ចចំពោះអ៊ុយក្រែននៅតែក្នុងកំរិតខ្ពស់ ទោះបីជាមានរយៈពេល៦ខែហើយក៏ដោយ បន្ទាប់ពីរុស្សីចូលឈ្លានពានអ៊ុយក្រែន ដោយផ្តល់ជាយោបល់ថា សាធារណជនអាមេរិកមិនបានរងគ្រោះ ដោយការហត់នឿយនៃសង្រ្គាមនោះទេ។ នៅក្នុងការស្ទាបស្ទង់មតិកាលពីខែកក្កដា ដោយក្រុមប្រឹក្សា Chicago នៃកិច្ចការពិភពលោក ៧២ភាគរយនៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេចង់បញ្ជូនការផ្គត់ផ្គង់ផ្នែកអាវុធយោធាទៅកាន់អ៊ុយក្រែន ដែលធ្លាក់ចុះពី៧៩ភាគរយ ក្នុងការស្ទាបស្ទង់មតិនៅក្នុងខែមិនា។ ការគាំទ្រខាងផ្នែកសេដ្ឋកិច្ចបាននៅត្រឹម៧១% ដែលធ្លាក់ចុះពី៧៨%។
ការគាំទ្រសំរាប់ដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើរុស្សីបានឡើងពី៧៧% ទៅដល់៨០% នៅក្នុងខែកក្កដា ខណៈដែលការគាំទ្រសំរាប់ការទទួលយកជនភៀសខ្លួនអ៊ុយក្រែនទៅកាន់អាមេរិកបានឡើងពី៧៤% ទៅដល់ ៨៦% នេះបើយោលទៅតាមការស្ទាបស្ទង់មតិ ដែលបានធ្វើទៅលើមនុស្សចំនួនជាង៣,០០០នាក់ ក្នុងអម្លុងពេលរវាងថ្ងៃទី១៥ ខែមិថុនា ទៅដល់ថ្ងៃទី១ ខែសីហា ដែលបានទទួលលទ្ធផលពីសប្តាហ៍មុន។ ការគាំទ្រក្នុងការបញ្ជូនកងទ័ពអាមេរិកទៅកាន់អ៊ុយក្រែននៅតែហ្នឹង។ ទោះបីជាគ្មានសញ្ញាពីរដ្ឋាភបាលអាមេរិកក្នុងការបញ្ជូនកងទ័ពទៅធ្វើអន្តរាគមន៍ដោយផ្ទាល់នៅលើតុ។ ៣៨% បានគាំទ្រឲ្យបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។
ការគាំទ្រមានការកើនឡើងយ៉ាងខ្លាំង បើសិនជារុស្សីចូលឈ្លានពានប្រទេស NATO ណាមួយ មនុស្សច្រើនជាង៦នាក់ក្នុងចំណោម១០នាក់នៃពលរដ្ឋអាមេរិកាំង ជឿថាសហរដ្ឋអាមេរិកគួរតែបញ្ជូនទ័ពទៅការពារ Latvia, Lithuania, និង Estonia ពីការឈ្លានពានរុស្សី ដែលនេះជាការកើនឡើងយ៉ាងខ្ពស់ពីចំនួនត្រឹមតែ៤៤% ដែលគាំទ្រការបញ្ជូនកងទ័ពអាមេរិកទៅជួយ NATO ក្នុងខែមិនាឆ្នាំ២០២១។ គណបក្សប្រជាធិបតេយ្យជាទូទៅគាំទ្រក្នុងការជួយអ៊ុយក្រែនច្រើនជាងពួកសាធារណរដ្ឋ ប៉ុន្តែសម្លេងភាគច្រើននៃគណបក្សសាធារណរដ្ឋនៅតែគាំទ្រឲ្យមានការបង្កើននូវទណ្ឌកម្មជួយជនភៀសខ្លួនអ៊ុយក្រែន បញ្ជូនអាវុធបន្ថែមទៀតនិងបន្ថែមជំនួយសេដ្ឋកិច្ច។
ជាឧទាហរណ៍ ៧៩%នៃអ្នកប្រជាធិបតេយ្យចង់ឲ្យបញ្ជូនជំនួយយោធាបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន បើប្រៀបធៀបទៅនឹង៦៨%នៃអ្នកសាធារណរដ្ឋនិង ៦៨%នៃអ្នកឯករាជ្យ។ នៅវិមាន Capitol ពួកសាធារណរដ្ឋដែលមានសម្ព័នភាពជាមួយ Trump បានបញ្ចេញសម្លេងប្រឆាំងទៅនឹងការបញ្ជូនជំនួយទៅកាន់អ៊ុយក្រែន ដោយបានធ្វើការរិះគន់ទៅលើរដ្ឋការក្នុងការផ្តោតយកការយកចិត្តទុកដាក់ ហើយនឹងការបញ្ជូនលុយទៅកាន់បរទេស ខណៈដែលពលរដ្ឋអាមេរិកកំពុងតែរងគ្រោះនៅក្រោមការអថិផរណាយ៉ាងខ្ពស់ និងកង្វះខាតក្នុងការផ្គត់ផ្គង់ក្នុងស្រុក៕