BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពលរដ្ឋចាប់ផ្តើមចាកចេញខណៈអាជ្ញាធរខេត្តសៀមរាបត្រៀមចាត់វិធានការតឹងរឹង

ថ្ងៃអង្គារ, 30 ខែសីហា 2022 11:01  លាង ឡា

2022-08-30 10.56.42

សៀមរាប៖ ពលរដ្ឋដែលស្នាក់នៅជុំវិញចម្ការរបស់លោក ខឹម វាសនា បានចាប់ផ្តើមចាកចេញជាបណ្ដើរៗតាំងពីយប់ថ្ងៃទី២៩រហូតដល់ព្រឹកថ្ងៃទី៣០ខែសីហានេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាបជូនដំណឹង និងត្រៀមកងកម្លាំងចាត់វិធានការតាមផ្លូវច្បាប់។

សេចក្តីរាយការណ៍បានឱ្យដឹងនៅព្រឹកនេះថា ពលរដ្ឋជាច្រើនបានបន្តចាកចេញជាហូរហែដើម្បីវិលត្រលប់ទៅផ្ទះរបស់ពួកគាត់រៀងៗខ្លួនខណៈអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមកងកម្លាំងឃ្លាំមើលនិងចាត់វិធានការត្រឹមម៉ោង ២៤៖០០នាទីយប់ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

សូមបញ្ចាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងមួយដោយចាត់ទុកការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអំពីអភូតហេតុគ្រោះទឹកជំនន់លិចទូទាំងពិភពលោកថា ជាការឃោសនាប្រជាភិថុតិបែបអបីយជំនឿនិងប្រាសចាកពីការពិត និងបានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងមានភាពភិតភ័យដោយបោះបង់ចោលផ្ទះសម្បែង ការងារ និងមុខរបរ ហើយនាំគ្នាមកប្រមូលផ្ដុំស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ស្ថិតនៅក្បែរជើងភ្នំគូលែន ភូមិថ្មជល់ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿការឃោសនានិងការផ្សព្វផ្សាយតាមលក្ខណៈបែបប្រជាភិថុតិរបស់លោក ខឹម វាសនា និងបញ្ឈប់ការប្រមូលផ្តុំមកស្នាក់នៅ និងជួបជុំមនុស្សច្រើនជាការល្មើសនឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចប្រឈមនឹងការអនុវត្តវិធានការច្បាប់ជាធរមាន៕

2022-08-30 10.56.49

2022-08-30 10.56.54


 


ថ្ងៃអង្គារ, 30 ខែសីហា 2022 11:01  លាង ឡា