BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាបន្តរងឥទ្ធិពលជ្រលងសម្ពាធទាបបង្កឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ

ថ្ងៃអង្គារ, 30 ខែសីហា 2022 09:47  លាង ឡា

2022-08-30 09.44.30 (1)

ភ្នំពេញ៖ តំបន់មួយចំនួននៅកម្ពុជា នឹងបន្តធ្លាក់ភ្លៀងពីតិចទៅបង្គួរដោយសាររងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅចន្លោះចាប់ពីថ្ងៃទី៣១ខែសីហាដល់ថ្ងៃទី៦ ខែកញ្ញា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ ។

ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ។

ដោយឡែកនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ៕

2022-08-30 09.44.34


 


ថ្ងៃអង្គារ, 30 ខែសីហា 2022 09:47  លាង ឡា