BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រយៈពេល៨ខែឆ្នាំនេះ មានអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាជាមធ្យម៦០០០នាក់ក្នុងមួយថ្ងៃ

ថ្ងៃចន្ទ, 29 ខែសីហា 2022 19:31  មានជ័យ

IMG_20220820_152152_988

ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២២នេះ មានអ្នកដំណើរអន្តរជាតិចូលមកកម្ពុជាជាមធ្យម ៦០០០នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះ មានការកើនឡើងជាង១០ដង បើធៀបនឹងឆ្នាំ២០២១ នេះបើតាមរបាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ហើយក្នុងនោះ អ្នកជំនាញទេសចរណ៍ ក៏ទទួលស្គាល់ថា កម្ពុជាពិតជាមានទេសចរអន្តរជាតិមកទស្សនាកើនឡើងមែន  តែកំណើននេះស្ថិតក្នុងកម្រិតទាប បើប្រៀបធៀបជាមួយប្រទេសជិតខាង។

លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ចំនួនជើងហោះហើរត្រង់ពីតាមបណ្តាប្រទេសនានាមកកាន់កម្ពុជា គឺមានកំណើន៣០ភាគរយ បើប្រៀបធៀបចំនួនជើងហោះហើរសរុបឆ្នាំ២០១៩ ដែលមានប្រមាណ១០ម៉ឺន៤៧៧០ជើង។ លោកបញ្ជាក់ថា នៅក្នុងចំនួនជើងហោះហើរសរុបនេះ គឺក្នុងមួយថ្ងៃៗ មានអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា មានប្រមាណពី៥០០០ទៅ៦០០០នាក់ ហើយមានកម្រិតទាបបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

ចំណែកលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា ថ្លែងនៅថ្ងៃទី២៩ ខែសីហានេះថា ការបើកទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជារហូតមកដល់ពេលនេះ គឺបានធ្វើឲ្យបណ្តាអាជីវកម្មទេសចរណ៍ជាច្រើនបានបើកដំណើរវិញ ជាមួយនឹងមានកំណើនឡើងវិញ នៃមានភ្ញៀវទេសចរជាតិអន្តរជាតិចេញដើរកម្សាន្តនៅក្នុងប្រទេស តែកំណើននេះមិនទាន់មានភាពល្អប្រសើរដូចឆ្នាំ២០១៩ ដែលជាឆ្នាំពិភពលោកមិនទាន់មានមេរោគកូវីដ១៩រាតត្បាត។

លោក ធួន ស៊ីណាន អះអាងថា កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា គឺស្ថិតនៅក្នុងកម្រិតទាប ប៉ុន្តែបញ្ហានេះដោយសារ ទី១ កម្ពុជាមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកច្រើនដូចនៅវៀតណាម និងថៃ ហើយការតភា្ជបជើងអាកាសរយៈចំងាយឆ្ងាយក៏នៅមិនទាន់មាន៕ (មានជ័យ)

IMG_20220829_160904_158

IMG_20220829_160901_794

IMG_20220820_152202_783

IMG_20220820_152159_779

FB_IMG_1660984102303

FB_IMG_1660984092405

FB_IMG_1660984088442

FB_IMG_1660984080953

FB_IMG_1660983986323

 


ថ្ងៃចន្ទ, 29 ខែសីហា 2022 19:31  មានជ័យ