BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទឹកជំនន់នៅប៉ាគីស្ថាន បណ្តាលឲ្យអ្នកស្លាប់ឡើងដល់ជាង ១,០០០នាក់

ថ្ងៃចន្ទ, 29 ខែសីហា 2022 19:02  គុន ច័ន្ទរដ្ឋា

photo_2022-08-29_18-48-32

CBSNews-

ចំនួនអ្នកស្លាប់បានកើនឡើងពីទឹកជំនន់ដែលរីករាលដាលនៅក្នុងប៉ាគីស្ថាន បានកើនឡើងលើសពី១,០០០នាក់ ចាប់តាំងពីពាក់កណ្តាលខែកក្កដា មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ ខណៈដែលរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសបានហៅថា ជារដូវមូសុងដ៏មរណៈរបស់ប្រទេស ដែលជាមហន្តរាយដ៏ធ្ងន់ធ្ងរនៃបរិស្ថាន។ ទឹកជំនន់ដ៏រហ័សនេះដែលកើតចេញពីការធ្លាក់ភ្លៀងដ៏ជោគជាំ បានបោសសំអាតភូមិ និងចំការ និងដំណាំ ខណៈដែលទាហាននិងក្រុមអ្នកសង្រ្គោះ បានជំលៀសអ្នកស្រុកដែលនៅជាប់នៅទីនោះ ទៅកាន់ទីកន្លែងសុវត្តិភាព និងជំរុំសង្រ្គោះ និងបានផ្តល់ជាម្ហូបអាហារទៅឲ្យជនជាតិប៉ាគីស្ថានដែលគ្មានជំរក។

អាជ្ញាធរជាតិរៀបចំមហន្តរាយប៉ាគីស្ថាន បានរាយការណ៍ថា ចំនួនអ្នកស្លាប់ចាប់តាំងពីរដូវមូសុង បានចាប់ផ្តើមយ៉ាងលឿនជាងធម្មតានៅក្នុងឆ្នាំនេះ គឺនៅពាក់កណ្តាលខែកក្កដា ដែលនាំឲ្យមនុស្សស្លាប់កើនដល់១.០៦១នាក់ បន្ទាប់ពីស្ថិតិនៃការស្លាប់ត្រូវបានរាយការណ៍មកពីខេត្តខុសគ្នាៗទូទាំងប្រទេស។ Sherry Rehman សមាជិកព្រឹទ្ធសភាប៉ាគីស្ថាននិងជាមន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថានក្នុងប្រទេស បាននិយាយនៅក្នុងវីឌីអូដែលបង្ហោះតាម Twitter ថាប៉ាគីស្ថានមានបទពិសោធន៍នៅក្នុងមហន្តរាយដ៏ធ្ងន់ធ្ងរផ្នែកបរិស្ថាន ដែលជាផលវិបាកដ៏ធ្ងន់ធ្ងរនៅក្នុងទស្សវត្យរ៍។ Bangash បាននិយាយថា មនុស្សប្រហែល១៨០,០០០នាក់ ត្រូវបានជម្លៀសពី Charsadda និង១៥០,០០០ នាក់ ពីភូមិមួយនៅក្នុងក្នុងស្រុក Nowsheshra ។

 យើងកំពុងតែនៅក្នុងពេលនៅក្នុងចំណុចសូន្យនៃបន្ទាត់ជួរមុខនៃព្រឹត្តិការណ៍រដូវដ៏ហួសហេតុ នៅក្នុងការធ្លាក់ចុះដោយឥតឈប់ឈរនៃលលកកំដៅ ភ្លើងឆេះព្រៃ ទឹកជំនាន់យ៉ាងឆាប់រហ័ស ការកើនឡើងនៃទឹកបឹង ដែលជាពេជ្ឍឃាតិនៃរដូវមូសុងនៅក្នុងទសវត្យរ៍នេះ បណ្តាលឲ្យមានការរងគ្រោះឥតឈប់ឈរនៅក្នុងប្រទេស។ សេចក្តីថ្លែងការណ៍ត្រូវបានគេបង្ហោះឡើងវិញនៅលើ Twitter ដោយឯកអគ្គរដ្ឋទូតប្រចាំប្រទេសទៅកាន់សហគមន៍អឺរ៉ុប។ ទឹកជំនន់ដែលចេញមកពីទន្លេ Swat តែក្នុងរយៈពេល១យប់ បានប៉ះពាល់ទិសឥសាន្តនៃខេត្ត Khyber Pakhtunkhwa ជាកន្លែងដែលប្រជាពលរដ្ឋជាច្រើនម៉ឺននាក់រស់នៅ ជាពិសេស នៅក្នុង Charsadda និងស្រុក Nowsheshra ។

Khalsa Rehman អាយុ ៥៥ឆ្នាំ ដែលគ្មានទំនាក់ទំនងទៅជាមួយនឹងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលនូវជំរកជាមួយ និងប្រពន្ធ និងកូន៣នាក់ អង្គុយនៅម្ខាងនៅតាមផ្លូវជាតិ Islamabad-Psharwar បន្ទាប់ពីផ្ទះរបស់គាត់ ត្រូវបានរសាត់ទៅបាត់ក្នុងរយៈពេលតែ១យប់។ "អរគុណព្រះជាម្ចាស់ ឥឡូវនេះយើងមានសុវត្តិភាពហើយ នៅលើផ្លូវនេះដែលជាខ្ពង់រាបពីកន្លែងទឹកជំនន់” លោកនិយាយ “ផលដំណាំរបស់យើងបានរលាយហិនហោចអស់ហើយ ហើយផ្ទះរបស់យើងក៏បានបំផ្លិចបំផ្លាញអស់ដែរ ប៉ុន្តែខ្ញុំនៅតែអរគុណចំពោះព្រះអាឡាស់ជាម្ចាស់ ដែលបានឲ្យយើងនៅរស់មានជីវិត ហើយខ្ញុំនឹងចាប់ផ្តើមជីវិតរបស់ខ្ញុំឡើងវិញជាមួយ និងកូនប្រុសរបស់ខ្ញុំ”៕


ថ្ងៃចន្ទ, 29 ខែសីហា 2022 19:02  គុន ច័ន្ទរដ្ឋា