BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តី គន់ គីម ចាត់ទុកការលើកឡើងពីការជន់លិចគ្រប់កន្លែងជារឿងអកុលស

ថ្ងៃចន្ទ, 29 ខែសីហា 2022 11:08  លាង ឡា

2022-08-29 11.05.44

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចាត់ទុកការលើកឡើងរបស់បុគ្គលមួយចំនួនអំពីការជន់លិចគ្រប់ទីកន្លែងថា ជារឿងអកុសលនិងខុសឆ្គង។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហារ នាចុងសប្តាហ៍កន្លងទៅនេះលោកទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍ថា មកទល់ពេលនេះមិនមានការជន់លិចធ្ងន់ធ្ងរណាមួយដូចការលើកឡើងរបស់បុគ្គលខ្លះនោះឡើយហើយលោកចាត់ទុកការជឿខុសការពិតគឺជារឿងអកុសលនិងខុសឆ្គង។

អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានលើកឡើងថា តាមរយៈការចុះត្រួតពិនិត្យតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងតាមបណ្តាខេត្តមួយចំនួនទៀតគឺមិនទាន់មានខេត្តណាមួយមានហានិភ័យដែលអាចឈានដល់ការព្រួយបារម្ភនៅឡើយទេខណៈអាជ្ញាធរបានយកចិត្តទុកដាក់បានល្អប្រសើរ។

យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ក្បែរដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ន និងរងចាំតាមដានការប្រកាសព័ត៌មានរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលបញ្ជាក់ពីស្ថានភាពទឹកច្បាស់លាស់៕

2022-08-29 11.05.49

2022-08-29 11.05.53 Caption


 


ថ្ងៃចន្ទ, 29 ខែសីហា 2022 11:08  លាង ឡា