ថ្ងៃទី28 ខែសីហា ឆ្នាំ2022 ឯកឧត្តមជាម ប៉េអា បានដឹកនាំប្រជុំប្រចាំខែរបស់គណបក្ស ស្រុកស៊ីធរកណ្តាល តំណាងអោយឯកឧត្តមកង សុខន ប្រធានក្រុមការងារស្រុក ដោយមានវត្តមាន ប្រធាននិងអនុប្រធានក្រុមការងារឃុំ គណបក្សស្រុក ឃុំ សាខាបក្សភូមិ និងសាខាបក្សមូលដ្ឋាននានាក្នុងស្រុកសរុប138នាក់ ស្រី32នាក់ បានដំណើរការយ៉ាងរលូតតាមរបៀបវារ: ជាពិសេសការពង្រឹកនិងពង្រីកសមាជិកបក្ស និងការខិតខំផ្តល់សេវាតាមតម្រូវការរបស់ប្រជាជន។
ដោយគ្រប់ការចូលរួមផ្តល់យោបល់របស់សមាជិក បានលើកថាលទ្ធផលកំណើនលូតលាស់ឆាប់រហ័សលើគ្រប់វិស័យ ដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយភាពប៉ិនប្រសព្វមានស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស បានកសាងសន្តិភាពជូនជាតិនិងប្រជាជន ទើបធ្វើអោយយើងមានឱកាសពង្រឹងនិងពង្រីកការអនុវត្តច្បាប់ ព្រមទាំងវិនិយោគក្នុងការអភិវឌ្ឍកាន់តែច្រើននៅមូលដ្ឋាន។
លើសពីនេះទៀត ការអភិវឌ្ឍនៅមូលដ្ឋានគឺយើងប្រកាន់ខ្ជាប់នូវអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យរួមមាន ភាពជាតំណាងសាធារណ: ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់និងការចូលរួម ការឆ្លើយតបនិងគណនេយ្យភាព ការលើកកម្ពស់គុណជីវិតរបស់ប្រជាជននៅមូលដ្ឋាន ការលើកស្ទួយសមធម៌ តម្លាភាពនិងសុចរិតភាព ព្រមទាំងវិធានការប្រឆាំងអំពើពុករលួយនិងការំលោភអំណាច។ ដូច្នេះការរួមគ្នាថែរក្សាសន្តិភាពជាកត្តាចាំបាច់ក្នុងការធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។