CNN-
ខណៈដែលសង្រ្គាមក្នុងអ៊ុយក្រែនបានកន្លងផុតទៅអស់រយៈពេល៦ខែ មន្ត្រីអឺរ៉ុបនិងសហរដ្ឋអាមេរិកនិយាយថាអ៊ុយក្រែនបានទទួលជោគជ័យដោយប្រើប្រាស់នូវវិធីសាស្រ្តនៃសង្រ្គាមតស៊ូដែលរៀបចំដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិកក្នុងការប្រយុទ្ធតបតប្រឆាំងនឹងរុស្សីនឹងបានធ្វើឲ្យឧត្តមភាពយោធារបស់រុស្សីបានជាប់ផុងយ៉ាងជ្រៅ។ ផ្នត់គំនិតនៃកិច្ចប្រតិបត្តិការណ៍ត្រូវបានវិវត្តិន៍ពីសង្រ្គាមក្នុងឆ្នាំ២០១៣នៅ Georgia 2ទៅ3ឆ្នាំមុន ប៉ុន្តែតម្លៃរបស់វាត្រូវបានគេដឹងបន្ទាប់ពីរុស្សីបានចូលឈ្លានពាននៅក្នុងឧបទ្វីប Crimea ក្នុងអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ វាបានផ្តល់នូវផែនការសម្រាប់ប្រជាជាតិតូចៗដើម្បីតស៊ូឲ្យមានប្រសិទ្ធភាពនិងប្រឈមទៅនឹងប្រទេសធំដែលធ្វើការឈ្លានពាន។
រុស្សីដែលស្ទើរនឹងខ្សោះឈាមបានកាន់កាប់និងភ្ជាប់យកនូវទឹកដីដែលខ្លួនកាន់កាប់ បានធ្វើឲ្យអ៊ុយក្រែននិងលោកខាងលិចមានការភ្ញាក់ផ្អើល ព្រមទាំងធ្វើការសិក្សារនិងរៀបចំផែនការសរុបដើម្បីទប់ទល់ដែលរួមបញ្ចូលទាំងយោធានិងជនស៊ីវិល។ ប៉ុន្តែសង្រ្គាមដ៏ធំរបស់ Putin មកលើអ៊ុយក្រែនដែលបានរៀបចំឡើងក្នុងខែកុម្ភៈវាមានហេតុផលរបស់វាដែលបង្ហាញឲ្យដឹង។ មនោគមន៍វិជ្ជានៃសង្រ្គាមដែលគេបានដឹង វាបានផ្តល់នូវការដឹកនាំរឿងថ្មីដែលជាវិធីសាស្ត្រមិនធម្មតាឆ្ពោះទៅរកសង្រ្គាម ដែលត្រូវតែមានវិធានការក្នងការការពាររួម មិនត្រឹមតែយោធាតែប្រជាពលរដ្ឋផងដែរ ដែលជាផ្នែកមួយក្នុងការរៀបចំដើម្បីតស៊ូប្រឆាំងទៅនឹងកងទ័ពរុស្សី។
"អ្វីៗគ្រប់យ៉ាងត្រូវតែយកមកដាក់នៅលើតុដែលពាក់ព័ន្ធទៅនឹងវិធានការដ៏ទូលំទូលាយក្នុងការការពាររដ្ឋាភិបាលអ៊ុយក្រែន" លោកឧត្តមសេនីយ៍ដែលចូលនិវត្តិន៍ Mark Schwartz អតីតមេបញ្ជាការកងទ័ពប្រតិបត្តិការណ៍ពិសេសប្រចាំនៅអឺរ៉ុបក្នុងអម្លុងពេលដែលរៀបចំមនោគមន័វិជ្ជាសង្រ្គាមបាននិយាយា។ ពួកគេបានប្រើប្រាស់គ្រប់ធនធាន ហើយពួកគេក៍បានប្រើប្រាស់ផងដែរនូវមធ្យោបាយដែលមិនធម្មតាដើម្បីរំខានកងទ័ពរុស្សី។ ការខ្វះខាតនូវចំនួនកងទ័ព អាវុធនិងមនុស្ស ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានប្រយុទ្ធតស៊ូប្រឆាំងទៅនឹងកងទ័ពរុស្សីដែលបានគិតថា ពួកគេនឹងក្រសោបយកប្រទេសមួយនេះបើមិនក្នុងរយៈពេលប៉ុន្មានថ្ងៃក៏តែប៉ុន្មានអាទិត្យតែប៉ុណ្ណោះ។
"នេះជាមធ្យោបាយមួយក្នុងការក្រឡាប់តុទៅលើមហាអំណាចទី១នៃពិភពលោក" Schwartz បាននិយាយ "វាជារឿងដែលមិនគួរជឿដែលមើលឃើញថា ទោះបីជាការបាត់បង់ជីវិតមនុស្សនិងការធ្វើពលិកម្ម អ្វីដែលជាឆន្ទះក្នុងការតស៊ូអាចធ្វើទៅបាន"។ នៅក្នុងការវាយប្រហារថ្មីៗជាបន្តបន្ទាប់និងការផ្ទុះនៅក្នុងទីតាំងរបស់រុស្សីក្នុងតំបន់ Crimea ,Kevin D Stringer ,វរសេនីយ៍ឯកដែលចូលនិវត្តិន៍ដែលដឹកនាំក្រុមក្នុងការអភិវឌ្ឍន៍សម្រាប់ការតស៊ូនៃផ្នត់គំនិត បានមើលឃើញសញ្ញាដែលមានសារះប្រយោជន៍។ "ជាធម្មតា នៅពេលដែលអ្នកមិនអាចធ្វើអ្វីមួយ អ្នកនឹងប្រើប្រាស់នូវកងកម្លាំងប្រតិបត្តិការណ៍ពិសេស ហើយកងកម្លាំងនោះនឹងត្រូវការការគាំទ្រ"។