BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីរាំងខ្ទប់ការអនុមត្តិនូវអត្ថបទក្នុងការដកអាវុធនុយគ្លេអ៊ែររបស់អ.ស.ប.

ថ្ងៃសៅរ៍, 27 ខែសីហា 2022 16:23  គុន ច័ន្ទរដ្ឋា

photo_2022-08-27_16-17-06 (1)

France24-

រុស្សីកាលពីថ្ងែសុក្របានរាំងខ្ទប់នូវការអនុមត្តិនៃសេចក្តីថ្លែងការរួមនៅឯកិច្ចប្រជុំអ.ស.ប.ដើម្បីពិនិត្យមើលឡើងវិញនូវសន្ធិសញ្ញាពីការការពារការរីកសាយភាយអាវុធនុយគ្លែអ៊ែរ ដែលរុស្សីបានប្រកាសប្រឆាំងនូវអ្វិដែលខ្លួននិយាយថាវាជារឿងនយោបាយនៃទិដ្ឋភាពនៅក្នុងអត្ថបទនោះ ជាពិសេសរឿងទាក់ទងទៅនឹងរោងចក្រនុយគ្លេអ៊ែរនៅអ៊ុយក្រែនក្នុង​ Zaporizhzhia ដែលគ្រប់គ្រងដោយកងទ័ពរុស្សី។ ប្រទេសដែលជាហត្ថលេខីចំនួន១៩១ប្រទេសនៃសន្ធិសញ្ញាការពារមិនឲ្យមានការរីកសាយភាយអាវុធនុយគ្លេអ៊ែរ (NPT) តែងតែធ្វើការពិនិត្យមើលឡើងវិញរាល់៥ឆ្នាំម្តង ដែលមានគោលបំណងការពារនូវការរីកសាយភាយនៃអាវុធនុយគ្លេអ៊ែរ។

“គណប្រតិភូរបស់យើងមានការជំទាស់មួយ ជាគន្លឹះនៅលើកឋាខ័ណ្ឌខ្លះដែលហាក់ដូចជាចេញមកមានចរិតនយោបាយ" តំណាងរបស់រុស្សីលោក Igor Vishnevvetsky បាននិយាយ ព្រមទាំងបានបន្ថែមថារុស្សីមិនមែនជាប្រទេសតែ១ដែលជំទាស់នឹងរឿងក្នុងអត្ថបទនេះទេ។ យោលទៅតាមប្រភពដែលជិតស្និទ្ធទៅនឹងការជជែកគ្នានេះ រុស្សីបានប្រឆាំងទៅនឹងកឋាខ័ណ្ឌជាពិសេសដែលមានការពាក់ព័ន្ធទៅនឹងរោងចក្រនុយគ្លេអ៊ែរនៅអ៊ុយក្រែននៅក្នុង Zaporiazhzhia ដែលកាន់កាប់ដោយកងទ័ពរុស្សី។ នៅក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យឡើងវិញកាលពីឆ្នាំ២០១៥ ភាគីទាំងអស់ក៏មិនអាចឈានទៅដល់កិច្ចព្រមព្រៀងផងដែរនៅលើរឿងដ៏សំខាន់មួយចំនួន។

អត្ថបទពង្រាងជាចុងក្រោយបានបញ្ចេញនូវការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពយោធានៅជុំវិញរោងចក្រនុយគ្លេអ៊ែរ រួមបញ្ចូលទាំង Zaporizhzhia ក៏ដូចជាការបាត់បង់របស់អ៊ុយក្រែនផងដែរក្នុងការកាន់កាប់ទីកន្លែងនោះហើយនិងផលប៉ះពាល់ជាអវិជ្ជមានទៅលើសុវត្តិភាព។ នៅពេលដែលចាប់ផ្តើមកិច្ចប្រជុំនៅក្នុងឆ្នាំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guteress បានព្រមានថាពិភពលោកនឹងប្រឈមទៅនឹងគ្រោះថ្នាក់នៃអាវុធនុយគ្លេអ៊ែរដែលគេពុំធ្លាប់ឃើញចាប់តាំងពីកំដៅនៃសង្រ្គាមត្រជាក់។ “ថ្ងៃនេះ មនុស្សជាតិ គឺជារឿងមួយដែលគេយល់ច្រឡំ ការគណនាខុសមួយដែលនៅឆ្ងាយពីការរីកសាយភាយអាវុធនុយគ្លេអ៊ែរ” Guteress និយាយ។

នៅក្នុងពេលបញ្ចប់នៃកិច្ចប្រជុំប្រធាននៃអង្គប្រជុំ Gustavo Zlauvinen ដែលជាជនជាតិអាហ្សង់ទីន បាននិយាយថាវាមិនស្ថិតនៅក្នងស្ថានភាពដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនោះទេ បន្ទាប់ពីរុស្សីបានជំទាស់ទៅនឹងកឋាខ័ណ្ឌខ្លះនៅក្នុងអត្ថបទ។ប្រទេសជាហត្ថលេខីបានជជែកអំពីរបៀបវារៈដ៏ក្តៅមួយចំនួនទៀតនៅក្នុងអម្លុងពេលនៃកិច្ចន្រជុំ រួមបញ្ចូលទាំងកម្មវីធីអាវុធនុយគ្លេអ៊ែររបស់អៀរ៉ង់និងការសាកល្បងអាវុធនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រជាជាតិដែលជាសមាជិកទាំងអស់បានមកជួបប្រជុំគ្នានៅឯទីបញ្ជាការអ.ស.ប.នាទីក្រុង New York ចាប់តាំងពីថ្ងៃទី១ខែសីហាដើម្បីចូលរួមប្រជុំជជែកគ្នាអំពីបញ្ហានុយគ្លេអ៊ែរដែលមានរយះពេលរហូតដល់ទៅ១ខែ៕


ថ្ងៃសៅរ៍, 27 ខែសីហា 2022 16:23  គុន ច័ន្ទរដ្ឋា