BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជប៉ុនកំពុងរៀបចំខ្លួនឲ្យក្លាយទៅជាប្រទសដែលចំណាយលើសគេក្នុងវិស័យការពារជាតិ

ថ្ងៃសុក្រ, 26 ខែសីហា 2022 18:22  គុន ច័ន្ទរដ្ឋា

photo_2022-08-26_17-38-49 (1)

Bloomberg’s-

ជប៉ុនកំពុងតែអនុមត្តិនូវអ្វីដែលជាការប្រែក្លាយឲ្យទៅជាអ្នកដែលចំណាយលើសគេក្នុងពិភពលោក ក្នុងវិស័យការពារជាតិចាប់តាំងពីមានការបញ្ចប់សង្រ្គាម ដែលនឹងរៀបចំផ្លូវឲ្យក្លាយទៅជាប្រទេសដែលចំណាយលើសគេក្នុងពិភពលោកក្នុងវិស័យការពារជាតិ។ នៅក្នុងសំណូមពរសំរាប់ថវិកាក្រសួងការពារជាតិសំរាប់ឆ្នាំសារពើរពន្ធឆ្នាំ២០២៣ ដែលគេរំពឹងថានឹងបញ្ចប់នៅក្នុងខែសីហា លោកនាយករដ្ឋមន្ត្រី Fumo Kishida ដែលជាគណបក្សកាន់អំណាចកំពុងតែសម្លឹងមើលទៅរកការចំណាយ២ដងក្នុងរយៈពេល៥ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំនេះទៅគឺ ទឹកប្រាក់ដែលមានចំនួន៣៩,៥ពាន់លានដុល្លារ។

ចំនួនទឹកប្រាក់នេះ ជប៉ុននឹងក្លាយទៅជាប្រទេសទី៩ នៅក្នុងពិភពលោក ក្នុងការចំណាយទៅលើវិស័យយោធាដែលទំនងជាស្ថិតនៅក្នុងចំណុចទី៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងចិន នេះបើយោលទៅតាមទិន្ន័យពីវិទ្យាស្ថាន Stockholm ស្រាវជ្រាវសន្តិភាពអន្តរជាតិ ដែលជាអ្នកតាមដានការចំណាយទៅលើវិស័យការពារជាតិ។ ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ការគំរាមកំហែងរបស់ចិនទៅលើតៃវ៉ាន់ និងការរីកសាយភាយអាវុធបរមាណូរបស់កូរ៉េខាងជើង បានបង្កើននូវការប្រកាសភាពអាសន្នចំពោះជប៉ុន និងជួយបង្កើននូវការគាំទ្ររបស់សាធារណៈជន ក្នុងការចំណាយបន្ថែមទៀតទៅលើវិស័យការពារជាតិ។

ប្រទេសដែលមានអាវុធនុយគ្លេអ៊ែរទាំង៣ប្រទេស ដែលនៅជិតខាងជប៉ុនក៏បានបង្ហាញនូវការគំរាមកំហែង និងដែលជាប្រទេសដែលមានយោធាដ៏ធំសម្បើមនៅក្នុងពិភពលោក ដែលមានចំនួនទាហានរហូតដល់៥,៥លាននាក់ បើយោលទៅតាមធនាគារពិភពលោក យោធាជប៉ុន ដែលគេស្គាលថាជា កងទ័ពដែលការពារខ្លួនឯង ដែលមានកងទ័ពប្រហែលជា ២៣,០០០នាក់ ជប៉ុនប្រឈមទៅនឹងសម្ពាធនៃការចំណាយដើម្បីកសាងនូវកងទ័ពមួយ ដែលមានលទ្ធភាពពេញលេញ ទាំងចំនួនកងទ័ព យុទ្ធោបករណ៍និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត ដើម្បីការពារប្រទេស។

“ប្រហែលជាមនុស្សភាគច្រើនស្រមៃថាបើសិនជាយើង បង្កើននូវថវិការការពារជាតិ២ដង យើងនឹងមានឧបករណ៍យោធាគ្រប់គ្រាន់ និងច្រើនសម្បើម"។ ឧត្តមនាវីដែលចូលនិវត្តិន៍ លោក Toshiyuki Ito ដែលបច្ចុប្បន្នជាសាស្ត្រាចារ្យនៅវិទ្យស្ថាន Kanazawa នៃបច្ចេកវិទ្យា “ប៉ុន្តវាមិនមែនជារឿងក្នុងការទិញរបស់របរច្រើននោះទេ”។ ចិនបានផ្តល់នូវការរំលឹកមួយនៃអ្វីដែលជាគ្រោះថ្នាក់ដោយបាញ់កាំជ្រួចបាលីស្ទីក ដែលបានធ្លាក់នៅជិតកោះភាគខាងត្បូងឆៀងខាងលិចនៃកោះជប៉ុន ក្នុងអម្លុងពេលការធ្វើសមយុទ្ធរបស់ចិននៅជុំវិញតៃវ៉ាន់ក្នុងខែនេះ។ Kishida បានព្រមានថាគឺតៃវ៉ាន់ដែលស្ថិតនៅសមរភូមិមុខនៃការប្រឈមរវាងចិន និងសហរដ្ឋអាមេរិក និងជារឿងដែលអាចកើតមានឡើងបាននៅក្នុងច្រកសមុទ្ទតៃវ៉ាន់ ដែលអាចនឹងមានផលវិបាកធ្ងន់ធ្ងរសំរាប់ជប៉ុន៕


ថ្ងៃសុក្រ, 26 ខែសីហា 2022 18:22  គុន ច័ន្ទរដ្ឋា