Reuters-
អស់រយៈពេលជិត៧០ឆ្នាំខ្សែរបន្ទាត់ដែលគេស្រមៃនៅច្រកសមុទ្ទតៃវ៉ាន់រវាងចិននិងតៃវ៉ាន់ដែលបានជួយរក្សារសន្តិភាព ប៉ុន្តែអ្វីដែលគេហៅថាខ្សែរបន្ទាត់កណ្តាលដែលបែងចែកសមុទ្ទជា២ ត្រូវបានគេមើលឃើញថាគ្មានន័យបានកើនឡើងនូវទំនើបកម្មខាងផ្នែកកងទ័ពនាវាដើម្បីលុបបំបាត់ខ្សែរបែងចែកនិងបង្កើតនូវកម្លាំងរបស់ខ្លួន។ ចិនមិនដែលទទួលស្គាល់ជាផ្លូវការនូវខ្សែរបន្ទាត់ដែលឧត្តមសេនីយ៍អាមេរិកបានប្រឌិតឡើងនៅក្នុងឆ្នាំ១៩៥៤ នៅពេលដែលមានអរិភាពយ៉ាងខ្ពស់ក្នុងសម័យសង្រ្គាមត្រជាក់រវាងកុម្មុយនិស្តចិននិងតៃវ៉ាន់ដែលគាំទ្រដោយសហរដ្ឋអាមេរិក តែទោះជាយ៉ាងណាកងទ័ពរំដោះប្រជាជនចិនបានគោរពជាទូទៅ។
ឥឡូវនេះតៃវ៉ាន់កំពុងតែទប់ទល់ចំពោះនាវាចម្បាំងយ៉ាងច្រើនពីកម្លាំងនាវារបស់ចិនដែលបានរុញច្រានមកលើខ្សែរបន្ទាត់នោះ ដែលជាផ្នែកមួយនៃជំហ៊ានខឹងសម្បារដោយទីក្រុងប៉េកាំងដើម្បីតវ៉ាប្រឆាំងទៅនឹងទស្សនកិច្ចមួយរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi កាលពី៣សប្តាហ៍មុន ។ "ពួកគេចង់បង្កើនសម្ពាធមកលើយើង ជាមួយនឹងគោលបំណងនៃការបញ្ចប់ឲ្យយើងបោះបង់ចោលខ្សែរបន្ទាត់បែងចែកកណ្តាល" មន្ត្រីតៃវ៉ាន់ម្នាក់ដែលបានដឹងពីរឿងផែនការសន្តិសុខនៅក្នុងតំបន់។ "ពួកគេចង់ធ្វើរឿងនេះឲ្យក្លាយទៅជាការពិត" មន្ត្រីម្នាក់បាននិយាយ ដែលបានប្រកែកអំពីអត្តសញ្ញាណដោយសាររឿងនេះជារឿងរសើប។
មន្ត្រីតៃវ៉ាន់ខ្លះបាននិយាយថា វាមិនអាចទៅរួចនោះទេសំរាប់កោះតៃវ៉ាន់ដើម្បីបោះបង់នូវផ្នត់គំនិតនៃតំបន់ទ្រនាប់ដែលជាតំណាងឲ្យខ្សែរបន្ទាត់កណ្តាល។ រដ្ឋមន្ត្រីក្រសួងការបរទេស Joseph Wu បានប្រាប់សន្និសិទ្ធកាសែតក្នងខែនេះថា ការផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្នមិនអាចនឹងអនុគ្រោះបានទេ។ "យើងត្រូវការរួបរួមគ្នាជាមួយដៃគូរដែលមានគំនិតដូចគ្នាដើម្បីឲ្យច្បាស់ថាខ្សែរបន្ទាត់បែងចែកនោះស្ថិតនៅកន្លែងនោះដដែល ដើម្បីរក្សារការពារសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្ទតៃវ៉ាន់" Wu និយាយ។ មន្ត្រីសន្តិសុខនិងអ្នកវិភាគដ៏ទៃទៀតបានព្រមានថា វាជារឿងដ៏លំបាកសំរាប់ដែនកោះនេះក្នុងការការពារខ្សែរបន្ទាត់បែងចែកនេះដោយគ្មានបង្កើននូវហានិភ័យនៃការកើនឡើងនៃគ្រោះថ្នាក់។
តៃវ៉ាន់ត្រូវតែធ្វើប្រតិកម្មផ្នែកយោធា បើសិនជាកងទ័ពចិនឆ្លងចូលមកក្នុងចម្ងាយ១២ម៉ាយនៃដែនទឹករបស់ខ្លួនមន្ត្រីតៃវ៉ាន់ម្នាក់បាននិយាយ ប៉ុន្តែរឿងផ្សេងក្រៅពីនោះទៀត វានឹងមិនមានផែនការភ្លាមៗដើម្បីឲ្យយោធា ឬក៏ឆ្មាំសមុទ្ទនូវអំណាចបន្ថែមទៀតក្នុងការឆ្លើយតបនោះទេ។ លោកស្រីប្រធានាធិបតី Tsai ing-Wen បាននិយាយហើយនិយាយទៀតថាតៃវ៉ាន់នឹងមិនបង្ករឬបង្កើននូវទំនាស់នោះទេ។ វាមានសំណួរមួយសួរថា តើការគាំទ្ររបស់តៃវ៉ាន់ចំពោះពីសំណាក់អន្តរជាតិ វាគ្រប់គ្រាន់ដែរឬទេក្នុងការរារាំងចិនមិនឲ្យធ្វើការល្បាតចូលមកក្នុងដែនទឹកម្ខាងទៀតដែលមានភាពមមាញឹកខ្លាំងជាងគេដែលជាផ្លូវដឹកជញ្ជូននាវា ឬក៏មិត្តរបស់តៃវ៉ាន់នឹងជួយការពារខ្សែរទឹកនេះ?។