BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការងារប្រតិកម្មនឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប

ថ្ងៃសុក្រ, 26 ខែសីហា 2022 10:10  លាង ឡា

2022-08-26 10.05.45

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់ពលករដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសកូរ៉េកុំលង់នឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូបពីគ្រោះមហន្តរាយទឹកជំនន់លិចលង់គ្រប់ប្រទេស។

ប្រតិកម្មនេះបានកើតឡើងក្រោយពេលមានពលករខ្មែរមួយចំនួននៅក្រៅប្រទេសចង់ឈប់ពីការងារ ហើយត្រលប់មកកម្ពុជាវិញតាមការឃោសនារបស់បុគ្គលជាប្រធានគណបក្សនយោបាយមួយ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ការបោះបង់ចោលការងារហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរពស្រឡាញ់និងចូលចិត្តពីនិយោជកកូរ៉េ ហើយជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយនិងបងប្អូនរបស់ខ្លួនខណៈការធ្វើបែបនេះគឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ។

លោកបានលើកឡើងទៀតថា ប្រសិនជាពិភពលោកនេះនឹងជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់និយាយមែននោះអ្នកវិទ្យាសាស្ត្រប្រកាសអាសន្នទូទាំងពិភពលោក។ តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិដ្ឋានអន្តរជាតិគឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថានឹងមានគ្រោះធម្មជាតិនៅក្នុងខែសីហានេះ និងខែកញ្ញានោះឡើយ ហើយត្រូវតាំងស្មារតី យកវិទ្យាសាស្ត្រជាគោលហើយយកអនាគតរបស់ខ្លួន គ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំ៕

2022-08-26 10.05.39

2022-08-26 10.05.53


 


ថ្ងៃសុក្រ, 26 ខែសីហា 2022 10:10  លាង ឡា