Taipei,CNA-
តៃវ៉ាន់បានស្នើរសុំទឹកប្រាក់ចំនួន១៩ពាន់លានដុល្លារ ក្នុងការចំណាយទៅលើវិស័យការពារជាតិសំរាប់ឆ្នាំក្រោយកាលពីថ្ងៃព្រហស្បតិ៍ គឺជាតួរលេខ២ខ្ទង់ ដែលបានកើនឡើងលើឆ្នាំ២០២២ ដែលរួមបញ្ចូលទាំងមូលនិធិសំរាប់យន្តហោះប្រយុទ្ធថ្មី ប៉ុន្មានសប្តាហ៍បន្ទាប់ពីចិនបានរៀបចំធ្វើសមយុទ្ធ ដែលមានទ្រង់ទ្រាយធំនៅជុំវិញកោះ ដែលបានចាត់ទុកថា ជាបូរណភាពទឹកដីរបស់ខ្លួន។ ចិនបានធ្វើសមយុទ្ធដែលមានទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមកនៅជុំវិញកោះ ដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យ បន្ទាប់ពីមានទស្សនកិច្ចមួយដែលធ្វើឡើងដោយប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ។ ទស្សនកិច្ចនេះបានជះឥទ្ធិពលទៅលើទីក្រុងប៉េកាំង ដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
សំណើរសុំទាំងអស់របស់ចិនលើថវិការការពារជាតិដែលធ្វើឡើងដោយគណរដ្ឋមន្ត្រីលោកស្រីប្រធានាធិបតី Thai- ing -wen បានតម្លើងថវិការចំនួន១៣,៩% ដែលបានកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ដែលជាកំណត់ត្រាមួយឡើងទៅដល់១៩,៤១ពាន់លានដុល្លារអាមេរិក។ នេះគឺមានការួមបញ្ចូលនូវការបន្ថែមទឹកប្រាក់ចំនួន១០៨ពាន់លានដុល្លារតៃវ៉ាន់ ក្នុងការចំណាយទៅលើយន្តហោះប្រយុទ្ធ និងយុទ្ធោបករណ៍ផ្សេងទៀត ក៏ដូចជាមូលនិធិពិសេសផ្សេងទៀត សំរាប់ក្រសួងការពារជាតិ។ សេចក្តីថ្លែងការណ៍មួយដែលចេញពីអគ្គនាយកដ្ឋានស្ថិតិគណនេយ្យនិងថវិការ មិនបានផ្តល់នូវការបញ្ជាក់ច្បាស់លាស់ថា តើលុយនោះនឹងត្រូវបញ្ជូនទៅណានោះទេ។
គំរោងចំណាយនៅក្នុងវិស័យការពារជាតិ ដែលជាកំណត់ត្រាដ៏ខ្ពស់នេះ ហើយដែលត្រូវអនុមត្តិដោយសភាវាជាគំនូសសម្គាល់នៃការកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៧។លេខ២ខ្ទង់ នៅក្នុងឆ្នាំ២០២២ បានកំណត់នូវការកើនឡើងយ៉ាងស្រួចស្រាវ បើប្រៀបធៀបជាមួយនឹងការកើនឡើងនៃការចំណាយទៅលើវិស័យការពារជាតិរបស់កោះនេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ដែលការកើនឡើងប្រចាំឆ្នាំ មានចំនួនក្រោម៤% ចាប់តាំងពីឆ្នាំ២០១៧។ រដ្ឋមន្ត្រីក្រសួងស្ថិតិ Chu Tzer- Ming បាននិយាយថា ការកើនឡើងក្នុងការចំណាយទៅលើវិស័យការពារជាតិនេះ វាសំខាន់គឺចាយទៅលើតម្លៃប្រតិបត្តិការណ៍។
“ជានិច្ចជាកាលយើងផ្តល់នូវសុវត្តិភាព និងសន្តិសុខជាតិជាវិស័យអាទិភាពលើគេ ហេតុដូច្នេះហើយថវិការសំរាប់ថ្លៃប្រតិបត្តិការណ៍បានឡើងយ៉ាងខ្លាំង” Chu បាននិយាយ ដោយបញ្ជាក់ថា តម្លៃដូចជាថ្លៃប្រេងឥន្ធនៈការថែរក្សាយន្តហោះ នាវាចម្បាំងក្នុងការឆ្ពោះទៅរកការប្រឈមមុខទៅនឹងសកម្មភាពរបស់កងយោធាចិននៅជិតតៃវ៉ាន់។ ដោយមិនរាប់បញ្ចូលនូវថវិការក្រៅផ្សេងទៀត សំរាប់គ្រឿងយុទ្ធោបករណ៍ និងមូលនិធិ ការចំណាយទៅលើសំណើរការពារជាតិ វាមានរហូតទៅដល់ ១២% ពី១ឆ្នាំទៅ១ឆ្នាំ បានកើនឡើង បើប្រៀបធៀបទៅនឹងៗ២០% ដែលបានកើនឡើងនៅក្នុងថវិការសរុបរបស់រដ្ឋាភិបាល ដែលបានស្នើសុំសំរាប់ឆ្នាំក្រោយ៕