BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនប្រារព្ធថ្ងៃឯករាជ្យ៦ខែ បន្ទាប់ពីការឈ្លានពាន

ថ្ងៃពុធ, 24 ខែសីហា 2022 17:42  គុន ច័ន្ទរដ្ឋា

photo_2022-08-24_16-56-53 (1)

Reuters-

អ៊ុយក្រែនបានប្រារព្ធខួបទី៣១ ចាប់តាំងពីបានទទួលនូវសេរីភាពពីរុស្សី ដែលគ្របដណ្តប់ដោយសហភាពសូវៀតកាលពីថ្ងៃពុធ នៅក្នុងអ្វីដែលប្រាកដគឺជាថ្ងៃដែលប្រកាសនៃសង្រ្គាម ដើម្បីប្រឆាំងរឹងរូសទៅនឹងរយៈពេល៦ខែ ដែលចូលមកបង្ក្រាបប្រទេសនេះម្តងទៀត។ ថ្ងៃឯករាជ្យរបស់អ៊ុយក្រែនបានចូលមកដល់រយៈពេល៦ខែ បន្ទាប់ពីរុស្សីការឈ្លានពានរបស់រុស្សីថ្ងៃទី២៤ ខែកុម្ភៈ ហើយនឹងជាការសង្កេតជាមួយនឹងការអបអរសាទរ ក្នុងការបង្រ្កាបនៅក្រោមការគំរាមកំហែងនៃការវាយប្រហារពីដីគោក សមុទ្ទនិងអាកាស។ Zelensky បាននិយាយនៅក្នុងសុន្ទរកថាមួយ ក្នុងពេលល្ងាចថ្ងៃអង្គារ៍ ដោយលោកបានបន្ថែមថា ការវាយប្រហារដោយច្រងេងច្រងាងមួយអាចនឹងកើតមានឡើងក្នុងពេលណាមួយដោយកងទ័ពរុស្សី។

ការជួបជុំជាសាធារណៈត្រូវបានហាមឃាត់នៅក្នុងរដ្ឋធានី Kyiv និងបំរាមគោចរត្រូវបានរិតបន្តឹងនៅក្នុងសមរភូមិមុខនៃ Kharkiv ភាគខាងកើត ដែលបានរងគ្រោះដោយសារការផ្លោងអស់រយៈពេលជាច្រើនខែ។រដ្ឋាភិបាលបានដាក់តាំងនូវសាកសពរថក្រោះ និងរថពាសដែករបស់រុស្សី ដែលបានកំទេចដូចជាពានរង្វាន់នៃសង្រ្គាមនៅកណ្តាលទីក្រុង Kyiv ដែលជាកាបង្ហាញនូវការរឹងរូស។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានព្រមាននូវលទ្ធភាពនៃការបង្កហេតុ ដែលគួរឲ្យស្អប់ខ្ពើមរបស់រុស្សី។ "យើងកំពុងតែប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដ៏សាហាវព្រៃផ្សៃមកលើរដ្ឋរបស់យើង ហើយវាក៏កំពុងតែស្ថិតនៅក្នុងពេលដែលយើងកំពុងតែទទួលបានជោគជ័យក្នុងកំរិតបង្រួបបង្រួមជាតិដ៏អស្ចារ្យមួយ"។

យោធាអ៊ុយក្រែន បានជំរុញឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមអាកាសដែលជាការព្រមានមួយចំពោះការវាយឆ្មក់ “ពួកឈ្លានពានរុស្សីបានបន្តអនុវត្តន៍នូវការវាយប្រហារតាមអាកាស និងមីស៊ីលមកលើទ្រព្យសម្បត្តិរបស់ជនស៊ីវិលលើទឹកដីរបស់អ៊ុយក្រែន"។ "កុំព្រងើយកន្តើយទៅនឹងការព្រមាននៃសញ្ញានៃការវាយប្រហារតាមដែនអាកាស"។ អគ្គសេនាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។ Zelensky បានប្រាប់តំណាងប្រហែលជា៦០ប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួមនៅតាមកិច្ចប្រជុំកំពូលតាមវីឌីអូលើបញ្ហា Crimea កាលពីថ្ងៃអង្គារ៍ថា អ៊ុយក្រែននឹងរុញច្រានកងទ័ពរុស្សីឲ្យចេញពីឧបទ្វីបនេះតាមមធ្យោបាយណាមួយដែលចាំបាច់។

សង្រ្គាមបានសម្លាប់ជនស៊ីវិលអស់ជាច្រើនពាន់នាក់ ព្រមទាំងបានបង្ខំឲ្យ១/៣នៃប្រជាពលរដ្ឋអ៊ុយក្រែនរត់ចេញពីប្រទេសដែលមានប្រជាពលរដ្ឋចំនួន៤១លាននាក់ បន្សល់ទុកនូវទីក្រុងជាច្រើនឲ្យខ្ទេចខ្ទាំ និងរង្គោះរង្គើរទីផ្សារពិភពលោក។ វាកំពុងតែស្ថិតនៅក្នុងស្ថានការរុញទៅរុញមក ដែលមិនបានបង្ហាញថា នឹងមានទិដ្ឋភាពក្នុងការចរចាស្វែងរកសន្តិភាពដោយការជជែកគ្នានោះឡើយ។ បន្ថែមលើនោះពីបញ្ហា Crimea ដែលរុស្សីបានភ្ជាប់យកកាលពីឆ្នាំ២០១៤ កងកម្លាំងរុស្សីបានពង្រីកនូវការកាន់កាប់ទៅកាន់កន្លែងនៃភាគខាងត្បូង រួមបញ្ចូលទាំងសមុទ្ទខ្មៅនិងសមុទ្ទកោះ Azov ៕


ថ្ងៃពុធ, 24 ខែសីហា 2022 17:42  គុន ច័ន្ទរដ្ឋា