Bangko,AP-
ក្រុមបាតុករបានមកជួបជុំគ្នានៅក្នុងរដ្ឋធានីនៃប្រទេសថៃកាលពីថ្ងៃអង្គារ៍ ដើម្បីអំពាវនាវឲ្យលោកនាយោករដ្ឋមន្ត្រីនៃប្រទេសនេះចុះចេញពីតំណែង ដោយបាននិយាយថាលោកបានផុតអាណត្តិនៃការកំណត់ដោយរដ្ឋធម្មនុញ្ញហើយ។ ការធ្វើបាតុកម្មមួយនៅឯវិមានប្រជាធិបតេយ្យនាទីក្រុងបាងកក ដែលជាទីកន្លែងប្រពៃណីនៃការជួបជុំតវ៉ាហាក់ដូចជាបានទាក់ទាញក្រុមបាតុករតិចជាង ២០០នាក់ ដែលចម្រុះជាមួយនឹងអ្នកឈរមើលនិងក្រុមអ្នកកាសែត។ សកម្មជនដែលប្រឆាំងនឹងរដ្ឋាភិបាល បានស្វែងរកឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ លាលែងចេញពីតំណែងអស់រយៈពេលជិត៣ឆ្នាំហើយដោយបាននិយាយថាលោកបានកាន់តំណែងមិនស្របច្បាប់ ពីព្រោះលោកបានចូលមកកាន់អំណាចតាមរយៈរដ្ឋប្រហារយោធា។
ពួកគេមានក្តីសង្ឃឹមជាថ្មីថា លោកអាចនឹងត្រូវចុះចេញពីតំណែងពីព្រោះដោយសារតែមាត្រាមួយនៅក្នុងរដ្ឋធម្មនុញ្ញដែលកំណត់នូវនាយករដ្ឋមន្ត្រីអាកាន់អំណាចបានតែ៨ឆ្នាំ។ ពួកគេបាននិយាយថារយៈពេល៨ឆ្នាំបានបញ្ចប់នៅថ្ងៃអង្គារ មូួយថ្ងៃមុនថ្ងៃខួបនៃប្រាយុទ្ធចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលយោធាដែលបានរៀបចំឡើងបន្ទាប់ពីរដ្ឋប្រហារ។ ប៉ុន្តែអ្នកគាំទ្រលោក ប្រាយុទ្ធបានអះអាងថាការរាប់ថយក្រោយនៃការកាន់អំណាចរបស់លោក បានចាប់ផ្តើមបន្ទាប់ពីឆ្នាំ២០១៤។ពូកគេនិយាយថា រដ្ឋធម្មនុញ្ញបច្ចប្បន្នដែលបានចែងពីជំពូកក្នុងការកំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួន៨ឆ្នាំ បានចូលជាធរមាននៅថ្ងៃទី៦ក្នុងខែមេសា ២០១៧ ថាជាថ្ងៃចាប់ផ្តើម។
ការបកស្រាយផ្សេងទៀត ដែលពេញចិត្តចំពោះការបន្តកាន់តំណែងរបស់លោកប្រាយុទ្ធគីថា ការរាប់ពីពេលវេលាគឺចាប់ផ្តើមរាប់ថយចុះពីថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ នៅពេលដែលប្រាយុទ្ធបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្រោមរដ្ឋធម្មនុញ្ញថ្មីបន្ទាប់ពីមានការបោះឆ្នោតទូទាំងប្រទេសក្នុងឆ្នាំ២០១៩។ ដូច្នេះលោកត្រូរៀបចំឲ្យមានការបោះឆ្នោតសារជាថ្មីនៅឆ្នាំក្រោយ។ ញាត្តិរបស់សមាជិកសភានៃគណបក្សប្រឆាំងបានជំទាស់ថា ប្រាយុទ្ធបានឈានមកដល់កាលកំណត់៨ឆ្នាំនៃអាណត្តិរបស់ខ្លួន ដែលបានបញ្ជូនទៅដល់ដៃតុលាការធម្មនុញ្ញ ដែលគេបានរំពឹងគិតថាសមាជិកតុលាការធម្មនុញ្ញទាំង៩រូប អាចនឹប្រកាសនៅថ្ងៃពុធថា តើពួកគេនឹងវិនិច្ឆ័យនៅលើរឿងនេះឬយ៉ាងណា?។
លទ្ធភាពនៃការដែលតុលាការអាចនឹងសម្រេចប្រឆាំងទៅនឹងប្រាយុទ្ធ ដែលត្រូវបានគេពិចារណារថាមានសង្ឃឹមតិចតួចណាស់ព្រោះជាទូទៅគេតែងតែវិនិច្ឆ៍យដោយលំអៀងទៅរករដ្ឋាភិបាលដោយសារតែទំនោរនៃនយោបាយ ដែលវាអាចនឹងមានភាពតឹងតែងកើនឡើង។ ការស្ទាបស្ទង់មតិបានបង្ហាញនូវប្រជាប្រីយ៍ភាពរបស់លោកនាយករដ្ឋមន្ត្រីបានធ្លាក់ចុះយ៉ាងខ្លាំង លោកត្រូវបានគេចោទប្រកាន់ថាបានដោះស្រាយវិស័យសេដ្ឋកិច្ចមិនបានត្រឹមត្រូវនិងខ្វះសមត្ថភាពក្នុងឆ្លើយតបទៅនឹងជម្ងឺរាតត្បាតកូវីដ-19នៅក្នុងប្រទេសថៃ។ ភាគីដ៏ធំមួយនៅក្នុងនៅក្នុងចលនាតវ៉ាបានហៅខ្លួនគេថាជា Ratsadorn។