CBCNews-
ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកាណាដាបានចេញនូវការព្រមានដ៏មុតស្រួចមួយសប្តាហ៍បន្ទាប់ពីសមាជិកសភាបានប្រកាសថា ពួកគេមានផែនការនឹងធ្វើដំណើរមកទស្សនកិច្ចនៅតៃវ៉ាន់។ Judy Sigro ប្រធាននៃក្រុមទំនាក់ទំនងមិត្តភាព កាណាដា-តៃវ៉ាន់ បានប្រាប់ CBCNews កាលពីសប្តាហ៍មុនថា សមាជិកសភានិងព្រឹទ្ធសភាកាណាដា១ក្រុមកំពុងមានផែនការ ដើម្បីធ្វើទស្សនកិច្ចលើដែនកោះនេះនៅដើមខែតុលា។ ខណៈដែលសមាជិកសភាកាណាដាធ្វើដំណើរមកតៃវ៉ាន់កាលពីអតីតមានការព្រួយបារម្ភនៅក្នុងពេលនោះអំពីហានិភ័យនៃដំណើរការទូតទៅតៃវ៉ាន់ដែលបង្កើតឲ្យមានភាពតានតឹងផ្នែកនយោបាយជាមួយក្រុងប៉េកាំង។
ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ថាជា "ផ្នែកមួយមិនអាចបំបែកបាន" នៃបូរណភាពទឹកដីរបស់ខ្លួន ស្ថានទូតនៃប្រទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ប្រាប់ CBCNews កាលពីថ្ងៃអង្គារ៍ ។ ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មទៅលើប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi និងបានធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ បន្ទាប់ពី Pelosi បានធ្វើទស្សនកិច្ចលើកោះនេះកាលពីដើមខែ។ "ចិនប្រឆាំងជាដាច់ខាតនូវរាល់ទម្រង់នៃការផ្លាស់ប្តូរទស្សនកិច្ចរវាងតំបន់តៃវ៉ាន់និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយនឹងចិន" ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។
ចិននឹងចាត់វិធានការយ៉ាងខ្លាំងក្លានិងដាច់ខាតប្រឆាំងទៅនឹងប្រទេសណាមួយដែលប៉ុនប៉ងដើម្បីជ្រៀតជ្រែកមកលើបូរណភាពដែនដីនិងអធិបតេយ្យភាពរបស់ចិន។សេចក្តីថ្លែងការណ៍ត្រូវបានបញ្ជូនក្នុងការឆ្លើយតបទៅនឹងសំណូមពរសុំការអត្ថាធិប្បាយអំពីផែនការធ្វើទស្សនកិច្ចរបស់ក្រុមទំនាក់ទំនងមិត្តភាព និងសំណួរអំពីថា តើចិននឹងដាក់ទណ្ឌកម្មលើកាណាដាក្នុងការឆ្លើយតបដែរឬទេ?។ សេចក្តីថ្លែងការណ៍បានបន្តទៀតដោយជំរុញឲ្យកាណាដាគោរពនូវគោលការណ៍ចិនតែមួយនិងគោរពនូវអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសចិន។
លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា សមាជិកសភាជាអ្នកធ្វើសេចក្តីសំរេចដោយខ្លួនឯងអំពីការសិក្សារនៃគណកម្មាធិការរបស់ខ្លួនហើយនឹងការធ្វើដំណើរដែលពួកគេនឹងពិចារណារ។ លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកនឹងធានានូវការពិចារណាររបស់សមាជិកសភានូវរាល់ផលវិបាកដែលអាចកើតមានឡើងក្នុងការធ្វើដំណើរទៅតៃវ៉ាន់។ សមាជិកសភានៃប្រទេស Lithuania ក៏មានគំហកនឹងមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់នៅចុងខែកញ្ញា ឬក៏ដើមខែតុលានេះដែរ ។ ដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់សមាជិកសភានៃប្រទេសដែលមានទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់បានធ្វើឲ្យចិនមានការរខឹងសម្បារយ៉ាងខ្លាំងចំពោះរាល់ទស្សនកិច្ចអស់ទាំងនោះ ព្រមទាំងបានចាត់ទុកថាជាការលូកដៃជ្រៀតជ្រែកមកលើអធិបតេយ្យភាពរបស់ចិន។