BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អៀរ៉ង់បានទម្លាក់ចោលការទាមទារខ្លះ សំរាប់កិច្ចព្រមព្រៀងនុយគ្លេអ៊ែរ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយ

ថ្ងៃអង្គារ, 23 ខែសីហា 2022 18:01  គុន ច័ន្ទរដ្ឋា

photo_2022-08-23_17-40-05 (1)

Reuters-

អៀរ៉ង់បានទម្លាក់ចោលខ្លះនូវការទាមទារដ៏សំខាន់របស់ខ្លួន លើការយកមកប្រើឡើងវិញលើកិច្ចព្រមព្រៀង ដើម្បីទប់នូវកម្មវិធីនុយគ្លេអ៊ែររបស់ខ្លួន រួមបញ្ចូលទាំងការទទូចរបស់ខ្លួន ដែលទាមទារឲ្យក្រុមអធិការកិច្ចអន្តរជាតិបិទបញ្ជប់ការស្រាវជ្រាវខ្លះនៃកម្មវិធីអាតូមិករបស់ខ្លួន ដែលនាំមកនៅលទ្ធភាពនៃកិច្ចព្រមព្រៀងឲ្យកាន់តែខិតជិតចូលគ្នា មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ Reuters កាលពីថ្ងៃច័ន្ទ។ សហរដ្ឋអាមេរិកមានគោលបំណងនឹងឆ្លើយតបភ្លាមៗ ចំពោះពង្រាងនៃកិច្ចព្រមព្រៀងដែលស្នើរឡើង ដោយសហគមន៍អឺរ៉ុបដែលនឹងនាំមកនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយនឹងអៀរ៉ង់ ដែលអតីតប្រធានាធិបតី Trump បានបោះបង់ចោល ហើយប្រធានាធិបតីបច្ចុប្បន្ន Biden កំពុងធ្វើឲ្យរស់ឡើងវិញ។

មន្ត្រីដែលនិយាយសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃរឿងនេះ បាននិយាយថា ទោះបីជាទីក្រុង Tehran ធ្លាប់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើសម្បទាន អៀរ៉ង់បានទម្លាក់ចោលនូវការទាមទារដ៏សំខាន់របស់ខ្លួន។ "ពួកគេបានវិលត្រឡប់មកវិញកាលពីសប្តាហ៍មុន និងដែលជាមូលដ្ឋានបានទម្លាក់ចោល នូវការរាំងស្ទះចំពោះកិច្ចព្រមព្រៀង” មន្ត្រីបាននិយាយ។ "យើងគិតថាពួកគេដែលជាចុងក្រោយបានឆ្លងកាត់នូវពេលវេលាជាប្រវត្តិសាស្ត្រ និងបានធ្វើដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងចំពេលដែលលោកប្រធានាធិបតី Joe-Biden អាចទទួលយកបាន" មន្ត្រីបាននិយាយបន្ថែម។

“បើសិនជាយើងកាន់តែខិតចូលគ្នា វាពីព្រោះតែអៀរ៉ង់បានអង្កិលខ្លួនខិតចូលមក ពួកគេបានធ្វើសម្បទានទៅលើរឿងដែលពួកគេបានធ្វើឲ្យវាជាប់គាំងតាំងពីដំបូង។" ក្រសួងការបរទេសអៀរ៉ង់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ អៀរ៉ង់បានបន្ទន់ចិត្តរួចជាស្រេចលើការទាមទារដែលថា សហរដ្ឋអាមេរិកឲ្យលើកលែងនូវការដាក់អង្គភាពឆ្មាំបដិវត្តិន៍អៀរ៉ង់ថា ជាអង្គការភេវរកម្មអន្តរជាតិទាំងមូល មន្ត្រីបាននិយាយ។ "យើងបាននិយាយថា គ្មានឱកាសណាមួយដែលយើងបានធ្វើយ៉ាងដូច្នេះទេ ពួកគេបានព្យាយាមបន្តរុញច្រានរឿងនេះ។ មួយខែកន្លងមកហើយពួកគេបានចាប់ផ្តើមបន្ទន់នូវជំហរដែលការទាមទារជាស្នូលដ៏សំខាន់ត្រូវបានទំលាក់ចោល។

អៀរ៉ង់ក៏ចង់បានផងដែរ នូវការធានាថា អង្គការឋាមពលអាតូមិកអន្តរជាតិ (IAEA) នឹងបីទបញ្ចប់នូវកិច្ចការស្រាវជ្រាវទាំងអស់របស់ពួកគេ ដែលរួមបញ្ចូលទាំងស្លាកស្នាមនៃជាតីអ៊ុយរ៉ានីញ៉ូមដែលមិនបានពន្យល់ “អៀរ៉ង់ចង់បានការធានាថា IAEA និងបិទបញ្ចប់ទាំអស់។ យើងបាននិយាយថា យើងមិនដែលទទួលយកនូវរឿងទាំងអស់នេះទេ” មន្ត្រីបាននិយាយ។ អភិបាលនៃក្រុមប្រឹក្សារ IAEA នៅក្នុងខែកក្កដាបានអនុមត្តិដោយសម្លេងភាគច្រើនទៅលើសេចក្តីសម្រេចមួយ ដែលរិះគន់អៀរ៉ង់ក្នុងការដែលខកខានក្នុងការពន្យល់នូវវត្តមាននៃស្លាកស្នាមនៃជាតិអ៊ុយរ៉ានីញ៉ូម នៅក្នុងទីកន្លែងចំនួន៣ដែលមិនបានប្រកាស៕


ថ្ងៃអង្គារ, 23 ខែសីហា 2022 18:01  គុន ច័ន្ទរដ្ឋា