BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ ការបង្កើតវិទ្យាស្ថានភាសាបរទេសមិនខាតបង់ទេ

ថ្ងៃអង្គារ, 23 ខែសីហា 2022 10:26  លាង ឡា

2022-08-23 10.22.54

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកការបង្កើតវិទ្យាស្ថានភាសាបរទេសនឹងផ្តល់ផលចំណេញខណៈការចេះភាសាបរទេស នឹងជួយសម្រួលដល់ការបំពេញការងារផ្សេងៗ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានការរិះគន់អំពីការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា អ្នកចេះភាសាអ្វីក៏ដោយគឺមិនខាតទេតែនឹងផ្តល់ផលល្អសម្រាប់ការបំពេញការងារផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកបង្រៀនភាសាវៀតណាមនេះមិនមែនយកនិស្សិតវៀតណាមមករៀននៅកម្ពុជានោះទេផ្ទុយទៅវិញការបើកបង្រៀនភាសាវៀតណាម ដើម្បីជួយសម្រួលសម្រាប់និស្សិតទៅសិក្សានៅវៀតណាមនិងដល់សម្រួលការធ្វើធុរកិច្ចផងដែរ។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានស្នើដល់សាធារណជនកុំមានការយល់ច្រឡំអំពីថ្នាក់បង្រៀនភាសាវៀតណាម។

លោកបញ្ជាក់ថា ថ្នាក់បង្រៀននេះពុំបានដាក់បញ្ចូលឱ្យបង្រៀនគ្រប់ជំនាញនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញឡើយហើយគ្រាន់តែជាថ្នាក់រៀនមួយដាច់ដោយឡែកប៉ុណ្ណោះនិងគ្មានការបង្ខិតបង្ខំណាមួយនោះដែរ។

មន្រ្តីក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានកម្មវិធីបរិញ្ញាបត្រភាសាបរទេសដូចជា ភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃ ជាដើម៕

2022-08-23 10.22.57


 


ថ្ងៃអង្គារ, 23 ខែសីហា 2022 10:26  លាង ឡា