DW-
អធិការបតីអាល្លឺម៉ង់ Olaf Scholz និងអធិការបតីរងរបស់លោក Robert Habeck បានស្ថិតនៅក្នុងទស្សនកិច្ចចំនួន៣ថ្ងៃ ស្វែងរកការចុះហត្ថលេខាកិច្ចព្រមព្រៀងលើផលិតកម្មអុីដ្រូហ្សែនជាមួយនឹងកាណាដានិងពង្រឹងចំណងទាក់ទងផ្នែកឋាមពលថ្មី នៅចំពេលដែលរុស្សីឈ្លានពានអ៊ុយក្រែន។ អធិការបតីអាល្លឺម៉ង់ Olaf Scholz និងរងរបស់លោក រដ្ឋមន្ត្រីក្រសួងការងារសេដ្ឋកិច្ចនិងសកម្មភាពបរិស្ថាន លោក Robert Habeck បានចេញដំណើរចំនួន៣ថ្ងៃទៅកាន់កាណាកាលពីថ្ងៃច័ន្ទ ស្វែងរកកិច្ចព្រមព្រៀងដើម្បីសម្រួលនូវដំណោះស្រាយឋាមពលដែលពឹងផ្អែកទៅលើឧស្ម័នក្នុងតំណាក់កាលដ៏ខ្លី ហើយនិងការរុករកក្នុងរយៈពេលវែងដូចជាអុីដ្រូហ្សែនពណ៌បៃតង។
នៅក្នុងសន្និសីទកាសែតរួមមួយ ក្នុងទីក្រុង Montreal នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានស្វាគមន៍សមភាគីរបស់លោកថាជា “សម្លេងដ៏រីកចម្រើនអស្ចារខ្លាំងមែនទែន និងបានបញ្ជាក់នូវសុទិដ្ឋិនិយមអំពីផលប្រយោជន៍ទៅវិញទៅមកការលើវិនិយោគផ្នែកជំនួញ និងកិច្ចសហប្រតិបត្តិការណ៍ក្នុងការការពារអ៊ុយក្រែនពីការឈ្លានពានរបស់រុស្សី។ Trudeau បានលើកទឹកចិត្តនូវផែនការរបស់ខ្លួនដើម្បីធ្វើឲ្យចាប់ផ្តើមពីចំណុចសូន្យនៃសេដ្ឋកិច្ចដោយយោងទៅលើការបញ្ចេញចោលនូវជាតិកាបោន ក៏ដូចជាការផ្គត់ផ្គង់ឋាមពលពិភពលោកដ៏ធំមួយ។ ការផ្តោតទៅលើការជជែកគ្នាជាមួយនឹងអាល្លឺម៉ង់វានឹងផ្អែកទៅលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិកក (LNG) ហើយនិងអុីដ្រូហ្សែនពណ៌បៃតងនៅចំពេលដែលទីក្រុង Berlin ប៉ុនប៉ងកាត់បន្ថយនូវភាពឯករាជ្យពីរុស្សីក្នុងការផ្គត់ផ្គង់ឧស្ម័ន។
ដែលជាការប្រពៃ Scholz បានវែកញែកផ្នែកទាំង២នៃឋាមពល ដោយនិយាយថា “យើងត្រូវតែធ្វើអ្វីដែលចាំបាច់សំរាប់ពេលអនាគត ជាដំបូងដែលយើងបានក្លាយទៅជាសេដ្ឋកិច្ចដែលអព្យាក្រឹតផ្នែកបរិស្ថាន” ជាចុងបញ្ចប់ លោកបានគូសបញ្ជាក់នូវគោលបំណងរដ្ឋាភិបាលរបស់លោកដើម្បីឲ្យអាល្លឺម៉ង់មានអព្យាក្រឹតភាពផ្នែកបរិស្ថានក្នុងឆ្នាំ២០៥០ និងតួរនាទីរបស់កាណាដាដែលនឹងដើរតួរដ៏សំខាន់ ដើម្បីឈានទៅដល់គោលបំណងក្នុងនាមជាអ្នកដែមានការអភិវឌ្ឍន៍ឈានមុខគេក្នុងផ្នែកបច្ចេកទេសនៃអុីដ្រូហ្សែនពណ៌បៃតង។ “វានឹងអាចក្លាយទៅជាមហាអំណាចដ៏ធំមួយក្នុងការផ្គត់ផ្គង់ អុីដ្រូហ្សែនពណ៌បៃតងទៅកាន់ប្រជាជាតិឧស្សហកម្មជាច្រើន”លោកនិយាយ។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងលើ LNG និងអុូដ្រូហ្សែនពណ៌បែតងវានឹងមិនអាចផ្តល់នូវដំណោះស្រាយចំពោះការភ័យខ្លាចរបស់អាល្លឺម៉ង់ នៃការខ្វះខាតឋាមពល នៅក្នុងរដូវរងារខាងមុខនេះទេ ខណៈដែលកាណាដាបច្ចុប្បន្នមិនមានច្រកសំរាប់នាំចេញនូវឧស្ម័នធម្មជាតិដែលកក (LNG) ។ Trudeau បាននិយាយថា កាណាដាមានបំណងនឹងដកចេញនូវឧបសគ្គជាប្រចាំសំរាប់ការនាំចេញគំរោងឧស្ម័នកកធម្មជាតិ។ "យើងកំពុងតែស្វែងរកមធ្យោបាយដើម្បីរកមើលតើវាមានសារៈសំខាន់ប៉ិនណាក្នុងការដើម្បីនាំចេញ LNG និងបើសិនជាមានករណីខ្លះដែលជាមុខជំនួញសំរាប់វាដើម្បីនាំចេញ LNG ដោយត្រង់ទៅកាន់អឺរ៉ុប" លោកនិយាយ។