AP- Seoul
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការហ្វឹកហាត់រួមគ្នាដ៏ធំប្រចាំឆ្នាំកាលពីថ្ងៃច័ន្ទ ខណៈដែលពួកគេបានលើកកំពស់ការការពាររបស់ពួកគេប្រឆាំងទៅនឹងការកើនឡើងនៃការគំរាមកំហែងដោយនុយគ្លេអ៊ែរពីកូរ៉េខាងជើង។ សមយុទ្ធអាចនឹងនាំឲ្យមានការឆ្លើយតបដោយខឹងសម្បារពីកូរ៉េខាងជើង ដែលបានបង្កើននូវសកម្មភាពការសាកល្បងអាវុធ ដែលជាជំហានមួយក្នុងកំណត់ត្រាមួយក្នុងឆ្នាំនេះ ខណៈដែលទំនាស់នៃការគំរាមកំហែងមានជាបន្តបន្ទាប់ជាមួយនឹងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នៅចំពេលដែលមានការបន្តនូវភាពទាល់ច្រកខាងការទូត។
សមយុទ្ធ Ulchi Freedom Shield នឹងបន្តរហូតដល់ថ្ងៃទី១ ខែកញ្ញា នៅក្នុងកូរ៉េខាងត្បូង ដែលមានរាប់បញ្ចូលទាំងការធ្វើលំហាត់នៅលើទីវាលរួមទាំងយន្តហោះចំបាំង រថក្រោះ និងកងទ័ពប្រហែលជា១០,០០០នាក់។ ខណៈដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានពិពណ៌នាថា សមយុទ្ធរបស់ពួកគេថា ជាការការពារខ្លួន កូរ៉េខាងជើង បានលាបពណ៌ថា ជាការហ្វឹកហាត់ ដើម្បីឈ្លានពាននិងបានប្រើប្រាស់វា ដើម្បីវិនិច្ឆ័យនូវការវិវត្តិន៍នៃអាវុធនុយគ្លេអ៊ែរ និងមីស៊ីល។ សមយុទ្ធ Ulchi Freedom Shield ដែលចាប់ផ្តើមជាមួយនឹងកម្មវិធីការពារជនស៊ីវិលរបស់កូរ៉េខាងត្បូង ដែលមានរយៈពេល៤ថ្ងៃ ដែលដឹកនាំដោយអ្នកធ្វើការក្នុងរដ្ឋាភិបាល។
សម្ព័ន្ធមិត្តនឹងហ្វឹកហ្វឺនផងដែរ សំរាប់ការវាយប្រហារតាមដ្រូន និងការវិវត្តន៍ថ្មីៗទៀត ក្នុងសង្រ្គាមដែលបានបង្ហាញនៅក្នុងអម្លុងពេលសង្រ្គាមរុស្សីនៅអ៊ុយក្រែននិងអនុវត្តន៍នូវវិធានការណ៍យោធា និងស៊ីវិលរួមគ្នា ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផែសមុទ្ទ អាកាសយានដ្ឋាននិងរោងចក្រឧស្សាហកម្មធំៗដូចជារោងចក្រសំរាប់វត្ថុសម្រេចពាក់កណ្តាលជាដើម។ សហរដ្ឋអាមេរិកនិងកូរ៉រខាងត្បូងកាលពីឆ្នាំមុន បានផ្អាកការធ្វើសមយុទ្ធជាប្រចាំរបស់ពួកគេ និងបានទម្លាក់ចោលនូវសកម្មភាពផ្សេងៗទៀត ដើម្បីទុកឱកាសការទូតសំរាប់រដ្ឋការលោក Trump ជាមួយនឹងកូរ៉េខាងជើង និងដោយសារតែការខ្វាយខ្វល់ពី កូវីដ១៩។
ភាពតានតឹងបានកើនឡើងចាប់តាំងពីការដួលរលំនៃការជួបប្រជុំជាលើកទី២ រវាងអតីតប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jung Un ក្នុងដើមឆ្នាំ២០១៩។ អាមេរិកក្រោយមកបានបដិសេធការទាមទាររបស់កូរ៉េខាងជើង ក្នុងបន្ធូរបន្ថយនូវការដាក់ទណ្ឌកម្ម ដែលគៀបជាប់ដោយសហរដ្ឋអាមេរិក ជាការដោះដូរទៅនឹងការកាត់ផ្តាច់ជាកង់ៗនៃទីតាំងចំណាស់នៃនុយគ្លេអ៊ែរ ដែលវាស្មើទៅនឹងការចុះញ៉មនៃសមត្ថភាពនុយគ្លេអ៊ែររបស់កូរ៉េខាងជើង។ ចាប់តាំងពីពេលនោះមក Kim បានប្តេជ្ញាចិត្តបង្កើននូវការទប់ទល់នឹងនុយគ្លេអ៊ែរប្រឈមទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិក៕