ភ្នំពេញ៖ អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានអប់រំដល់ក្រុមអ្នកលេងម៉ូតូខុសបច្ចេកទេស ដោយធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពមិនឱ្យកើតមានតទៅទៀត។
ការអប់រំ និងតម្រូវឱ្យធ្វើកិច្ចសន្យានេះ បានកើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ក្រោយពេលសមត្ថកិច្ច ឃាត់ម៉ូតូរបស់ពួកគេកាលពីដើមសប្តាហ៍នេះ ដោយសារការកែច្នៃសំឡេង បង្កការរំខាន និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ កាលពីពេលកន្លងទៅ។
សូមបញ្ជាក់ថា កិច្ចសន្យាដែលម្ចាស់ម៉ូតូយល់អនុវត្តរួមមាន ៖ ១-បញ្ឈប់ការប្រើប្រាស់កែឆ្នៃបំពង់ស៊ីមាំងប្រែន,២-បានឲ្យម្ចាស់ម៉ូតូផ្លាស់ប្ដូរបំពងកែឆ្នៃចេញ និងដាក់បំពង់ស៊ីមាំងស៊ីនវិញ ,៣-បានធ្វើការអប់រំណែនាំ និងអញ្ជើញឱពុកម្ដាយមកធានាយកកូនទៅអប់រំ,៤-បានអនុវត្តផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ក្នុងជំពូកទី៣ មាត្រា៦ថ្មី ចំណុច 'គ' ចំនួន ១០ម៉ឺនរៀល៕