BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកការសែត ពីរនាក់ ដែលមានតួនាទីជានាយទាហាន នឹងត្រូវលុបឈ្មោះចេញពីក្របខណ្ឌ

ថ្ងៃអាទិត្យ, 21 ខែសីហា 2022 17:57  លាង ឡា

photo_2022-08-21_17-45-57

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជារការនៃបញ្ជារការដ្ធានអង្គរក្ស បានធ្វើលិខិតផ្លូវការស្នើសុំសម្តេចតេជោ ហ៊ុន សែន លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាពេលកន្លងមក នាយទាហានទាំង២រូបនេះ តែងតែបង្កហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ពលរដ្ឋ ហើយអង្គភាពបានហៅមកអប់រំច្រើនលើកច្រើនសារ តែមិនព្រមកែប្រែ។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានលើកឡើងថា ដើម្បីជៀសវាងការលំបាក និងធ្វើឱ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត គឺស្នើរលុបឈ្មោះ នាយទាហានទាំងពីរចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទតែម្តង។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រតិបត្តិកម្មចំពោះសកម្មភាពរបស់លោក សាន ប៊ុនធឿន ដែលតែងស៊ីផឹក និងប្រើពាក្យសម្តីមិនសមរម្យ។

សម្តេចតេជោ បានចាត់ទុកចរិតលោក សាន ប៊ុនធឿន ជាមនុស្សកែមិនឡើង និងបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញចេញពីក្របខណ័្ឌកងទ័ព៕

photo_2022-08-21_17-46-03

photo_2022-08-21_17-50-59


 


ថ្ងៃអាទិត្យ, 21 ខែសីហា 2022 17:57  លាង ឡា