DW-
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយជន្លនូវការវាយបកមួយនៅក្នុងអ៊ុយក្រែន ដូច្នេះការវាយប្រហារថ្មីៗនេះនៅលើផ្លូវដែកដឹកជញ្ជូន ទីបញ្ជាការនិងគមនាគមន៍នៅក្នុងទឹកដីដែលកាន់កាប់ដោយកងទ័ពរុស្សី។ Ben Hodges អតីតឧត្តមសេនីយ៍ក្នុងកងទ័ពអាមេរិក និងអគ្គមេបញ្ជាការនៃកងទ័ពអាមេរិកនៅអឺរ៉ុប បានប្រាប់ DW ថាមានសញ្ញាជាច្រើនកងទ័ពរុស្សីកំពុងចុះខ្សោយបន្ទាប់ពីមានការផ្ទុះនៅមូលដ្ឋានអាកាសរុស្សីនៅលើឧបទ្វីប Crimea និងកាំភ្លើងធំរបស់អ៊ុយក្រែនបានធ្លាក់ចំឃ្លាំងគ្រាប់ជាច្រើនព្រមទាំងអង្គភាពកុម៉្មង់ដូនៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្សី។
“នេះបង្ហាញថាពួកគេចុះខ្សោយ” Hodges បាននិយាយ “វាក៏បង្ហាញផងដែរថាប្រព័ន្ធដឹកជញ្ជូនភ័ស្តុភារបានចុះខ្សោយ។ រុស្សីពុំមានគ្រប់គ្រាន់សូម្បីតែមនុស្សឬក៏សមត្ថភាពដើម្បីការពារនូវប្រតិបត្តិការណ៍នៃភ័ស្តុភារ”។ Hodges បានប្រៀបធៀបស្ថានភាពទៅនឹងការប្រយុទ្ធជាច្រើនខែរវាងពួក Nazi អាល្លឺម៉ង់និងកងទ័ពសូវៀតក្រហមក្នុងផ្នែកខាងត្បូងអ៊ុយក្រែនក្នុងឆ្នាំ១៩៤៣ក្នុងអម្លុងសង្រ្គាមលោកលើកទី២ "អាល្លឺម៉ង់បានពង្រាយជាច្រើនរយពាន់នាក់នៃទាហានរបស់ខ្លួនដើម្បីការពារខ្សែរផ្លូវដែកនៅក្នុងអ៊ុយក្រែននិងបែលឡារុស" Hodgesបាននិយាយ។
ទំហំនៃភូមិសាស្ត្ររបស់អ៊ុយក្រែនបានក្លាយជាបញ្ហាស្រដៀងសំរាប់យោធាអាល្លឺម៉ង់នៅក្នុងសង្រ្គាមលោកលើកទី២ខណៈដែលវាដូចគ្នាទៅនឹងរុស្សីក្នុងពេលបច្ចុប្បន្ននៅពេលដែលត្រូវធានានូវសន្តិសុខក្នុងការផ្គត់ផ្គង់។ រុស្សីក្នុងពេលនេះបានចុះខ្សោយកាន់តែខ្លាំងហើយ Hodges បាននិយាយ។រាល់ការបាញ់ចំឃ្លាំងគ្រាប់ឬក៏ទីបញ្ជាការ ជាហេតុបណ្តាលឲ្យកងទ័ពរុស្សីត្រូវដកថយបណ្តើរៗព្រោះចំណុចនៃការផ្គត់ផ្គង់កាន់តែឆ្ងាយទៅៗដែលធ្វើឲ្យការជួសជុលនិងការបន្ថែមស្តុកនៃគ្រាប់រំសេវកាន់តែមានការលំបាកខ្លាំងឡើង។ ពួកគេមិនអាចមានអ្វីមកជំនួសទេ មានផ្នែកជាច្រើនដែលត្រូវការ ប្រេងរំអិលនិងការជួសជុលឡើងវិញព្រមទាំងការតំឡើងយានជំនិះ។
អស់រយៈពេលជាច្រើនខែ លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសនូវការវាយបកនៅផ្នែកខាងត្បូងនៃអ៊ុយក្រែន។ ដូច្នេះការវាយប្រហារដោយមីស៊ីលទៅលើផ្លូវដែកដែលជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់បានធ្វើឲ្យរុស្សីមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ នៅពាក់កណ្តាលខែសីហា អភិបាលក្រុង Kyiv Vitaly Klitschko បានសរសេរនៅក្នុងTwitter ថា “កុំស្ថិតនៅកន្លែងណាដែលគូរសត្រូវរបស់អ្នកកំពុងរង់ចាំអ្នក ត្រូវនៅកន្លែងដែលសត្រូវរបស់អ្នកមិនបានរង់ចាំអ្នក” ត្រូវតែចល័ត។ អ៊ុយក្រែនកំពុងបង្កើតនូវលក្ខ័ណសំរាប់ការវាយបក Nico Lange បាននិយាយ ប៉ុន្តែអ៊ុយក្រែនមិនទាន់មានរថពាសដែកគ្រប់គ្រាន់និងរថក្រោះសំរាប់ប្រយុទ្ធដើម្បីចាប់យកទឹកដីមកវិញ៕