BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងការងារ ជំរុញឱ្យរួមគ្នាជួយជនមានពិការភាព ទទួលបានការងារសមរម្យ

ថ្ងៃសៅរ៍, 20 ខែសីហា 2022 11:02  លាង ឡា

photo_2022-08-20_10-57-59 (1)

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អ្នកតាក់តែងគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ឱកាស និងការគាំទ្រដល់ជនមានពិការភាព។

នៅក្នុងព្រឹត្តិការណ៍ “ជិះកង់ ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់ជនមានពិការភាព” នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នំា២០២២នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឱកាសទទួលបានមុខរបរ និងការងារសមរម្យ តាមរយៈការវិនិយោគ ការរួមចំណែក ការសម្របសម្រួល នឹងជួយបង្កើតការងារជូនដល់ជនមានពិការភាព។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយយុវជន ក្នុងនោះជាង ៥០ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ខណៈយុវជនទាំងនោះ គឺជាចលករកម្លាំងពលកម្មដ៏មានសក្តានុពលឆ្លើយតបទៅតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត និងជ្រោងកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចំរើនបន្ថែមទៀត តាមរយៈការទទួលបាននូវការបណ្តុះបណ្តាលជំនាញមួយប្រកបដោយគុណភាព និងត្រឹមត្រូវ។ 

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានអះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធី DEY II ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ កំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជុំវិញកត្តាមុខរបរ និងការងាររបស់យុវជន ដើម្បីបង្កើនឱកាសការងារ និងទទួលបានជីវភាពរស់នៅ និងអនាគតកាន់តែប្រសើរដល់យុវជន ជាពិសេសជនមានពិការភាពផងដែរ៕

photo_2022-08-20_10-58-03 (1)

photo_2022-08-20_10-58-07 (1)

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 20 ខែសីហា 2022 11:02  លាង ឡា