នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃដើមថ្នឹង និងលោក កែវ សម្បត្តិ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជីវភាពជាមួយថ្នាក់ដឹកនាំឃុំព្រៃដើមថ្នឹងប្រចាំខែសីហា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីគណៈកម្មាធិការឃុំចំនួន ២៧រូប និងលោកគ្រូ អ្នកគ្រូ ក្នុងឃុំព្រៃដើមថ្នឹងចំនួន ៦៧រូប ស្ថិតក្នុងឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាអ្នកចូលរួមក្នុងម្នាក់ៗថវិកា១០.០០០រៀល និងថ្នាំឱសថបូរាណចិន ១៥០ប្រអប់ សរុបថវិកាចំនួន១.៩៩០.០០០ រៀល។
តមកក្នុងថ្ងៃដដែលឯកឧត្តម ជាម ប៉េអា បានអញ្ជើញចុះពិនិត្យការសាងសង់សាលាឆាន់ នៅវត្តអន្លង់សរ៍ ស្ថិតក្នុងឃុំរំលេច ដោយបានប្រគេនបច្ច័យចូលរួមកសាងចំនួន ១.៥០០.០០០ រៀល និងបានបន្តចុះពិនិត្យផ្លូវបេតុងមួយខ្សែប្រវែង៦០០ម៉ែត្រ ដែលប្រើប្រាស់មូលនិធីឃុំ និងថវិកាសប្បុរសជន ដែលបានស្ថាបនារួចរាល់ជាស្ថាពរ។
មានមតិសំណេះសំណាល ឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ជាអាទិភាព ៖ មនុស្ស ទឹក ភ្លើង និងផ្លូវ «មានផ្លូវ គឺមានសង្ឃឹម»។ ឯកឧត្តមបានបន្តថា ដោយពិនិត្យឃើញការលំបាក នឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ ឯកឧត្ដមផ្ទាល់ និងសប្បុរជន ក៏បានដឹកនាំក្រុមការងារ សម្រេចកសាងផ្លូវមួយខ្សែនេះឡើង ដើម្បីសម្រួល ដល់ជីវភាពរស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ នឹងបានចូលរួមចំណែកធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
នាឱកាសនោះដែរ ឯកឧត្តម ជាម ប៉េអា និងក្រុមការងារ បានយល់ព្រមទទួលសិក្សាផ្លូវបេតុងប្រវែង១២០មែត្រមួយខ្សែបន្តទៀត ជាសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិទី២ ក្នុងឃុំព្រៃដើមថ្នឹង ផងដែរ៕