BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តបាត់ដំបងបន្តប្រមូលជនអនាថា ជាលើកទី៣យកទៅកសាងជីវិតថ្មី

ថ្ងៃសុក្រ, 19 ខែសីហា 2022 12:55  លាង ឡា

2022-08-19 12.53.09

បាត់ដំបង៖ ជនញៀនគ្រឿងញៀននិងជនវិបល្លាស ដែលដើរដេកតាមសួនច្បារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរចុះប្រមូលជាលើកទី៣ដើម្បីយកទៅកសាងជីវិតថ្មីនិងរៀបចំកែលម្អសោភ័ណភាពទីក្រុងឡើងវិញ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការរៀបចំសណ្ដាប់ធ្នាប់នេះគឺដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងក៏ដូចជាផ្ដល់ឱកាសឱ្យជនញៀនគ្រឿងញៀន និងជនវិបល្លាសបានកសាងជីវិតថ្មី។

លោកបានឱ្យដឹងដែរថា ក្រុមការងារខេត្តបានធ្វើយុទ្ធនាការនេះចំនួន៣លើករួចមកហើយដោយប្រមូលជនញៀនគឿងញៀន និងជនវិបល្លាសទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមបវេល និងទៅមជ្ឈមណ្ឌលស្ដារនីតិសម្បទា ខេត្តកណ្ដាល។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការកន្លងទៅនេះ អាជ្ញាធរប្រមូលបានជនញៀនគឿងញៀន និងជនវិបល្លាសក៏ដូចជាជនអនាថារាប់រយនាក់យកទៅព្យាបាលនិងកសាងជីវិតថ្មី នៅតាមមជ្ឈមណ្ឌលស្ដារនីតិសម្បទា។

ការធ្វើសកម្មភាពកន្លងទៅ ទទួលបានការសាទរពីប្រជាពលរដ្ឋខណៈអាជ្ញាធរខេត្តបាត់ដំបងបានរំពឹងថា សោភ័ណភាពក្រុងបាត់ដំបងនឹងមានរបៀបរៀបរយល្អឡើងវិញ ហើយនឹងមានអ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាច្រើនផងដែរ៕

2022-08-19 12.53.05

2022-08-19 12.53.13


 


ថ្ងៃសុក្រ, 19 ខែសីហា 2022 12:55  លាង ឡា