BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងអប់រំនឹងធ្វើសន្និសីទសារព័ត៌មានជុំវិញការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ

ថ្ងៃសុក្រ, 19 ខែសីហា 2022 10:21  លាង ឡា

2022-08-19 10.18.52

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ការប្រកាសធ្វើសន្និសីទសារព័ត៌មាននេះបានកើតឡើងក្រោយពេលមានការលើកឡើងពីការយល់ស្រប និងមិនយល់ស្របជុំវិញការអនុញ្ញាតឱ្យមានដេប៉ាតឺម៉ង់ សិក្សាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថាសន្និសីទសារព័ត៌មាននឹងធ្វើឡើងនៅវេលាម៉ោង១៦.៣០នាទី នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ហើយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផងដែរ។

សូមរំលឹកថា នាពេលថ្មីៗមកៗមន្រ្តីនៃរដ្ឋាភិបាលវៀតណាមបានស្នើរឱ្យមានការកម្មវិធីសិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការណ៍នេះបង្កឱ្យមានមតិលើកឡើងទាំងយល់ស្រប និងមិនយល់ស្របខណៈមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា កម្មវិធីសិក្សាភាសាវៀតណាមដែលគ្រោងនឹងបញ្ចូលនៅផ្នែកសិក្សាមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តលើវិស័យអប់រំខណៈបច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានកម្មវិធីបរិញ្ញាបត្រភាសាបរទេសដូចជា ភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃ ជាដើម៕

2022-08-19 10.18.57


 


ថ្ងៃសុក្រ, 19 ខែសីហា 2022 10:21  លាង ឡា