BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដំណឹងស្វែងរកបុគ្គលិកពីលោកជីដេវីត អាវយឺតស៊េរីថ្មី និងគំរោងការងារបន្តបន្ទាប់ទៀត

ថ្ងៃសុក្រ, 19 ខែសីហា 2022 10:07  BeeTube News

294627070_649329929889668_221642506652388110_n (1)

បន្ទាប់ពីមមាញឹកខ្លាំងជាមួយការងារសិល្បៈថ្មីៗនេះ លោកជីដេវីតទើបតែបានបង្ហោះដំណឹងស្វែងរក ក្រុមការងារបន្ថែមផ្នែក Graphic Designer និង Video Editor មកចូលរួមក្រុមការងាររបស់លោកតាមរយៈ Poster មួយនៅលើហ្វេសប៊ុកផេករបស់លោកកាលពីថ្ងៃទី១៦​​​ ខែសីហាកន្លងទៅនេះ។ មានមនុស្សមួយចំនួនបានខមមែនក្រោម Poster របស់លោកវិញថា មានរើសអ្នកទិញកាហ្វេអត់ដេតឌី? មានរើសជាងភ្លើងអត់បង? រឺក៏មានរើសអ្នកប៉ះកង់យន្តហោះអត់បង? ជំនួសអោយលោកជីដេវីតអេដមីនសុំប្រកាសថាលក្ខខណ្ឌចូលក្រុមលុះត្រាតែទស្សនិកត្រូវចេះរាំញីកែងជើងជាមុនសិន ហើយអាចធ្វើការពីម៉ោង៨យប់ដល់ម៉ោង២ភ្លឺ នោះទស្សនិកជននឹងទទួលបានប្រាក់ខែ ១៥០$ ហ្វ្រីកាហ្វេពេលព្រឹក១ថ្ងៃ១ដុល្លា។ និយាយលេងទេ! បើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៏អាចធ្វើការដាក់ពាក្យបាន។

299778250_200548015638427_3831145534938080929_n

ត្រលប់មកមើលការងារមុខជំនួញរបស់លោកជីដេវីតបន្តិចមើល៍​​​ ក្រោយពីផុសដំណឹងរកបុគ្គលឹកថ្មីៗនេះ លោកក៏បានបង្ហាញការដាក់លក់ប្រភេទឈុតសំលៀកបំពាក់ Atomax hoodie ដ៏ស្រស់ស្អាតផងដែរមានតំលៃ$៤០ ក្នុងមួយឈុតបន្ទាប់ពីការចុះ Discount សំរាប់អ្នកគាំទ្រដ៏ឃ្យូតៗរបស់លោករួច ហើយអ្នកទាំងអស់គ្នាក៏អាចរើសពណ៌បានម៉ាស្រលាញ់តាមរយៈរូបភាពពណ៌ឈុតលោកបង្ហាញដាក់អោយជ្រើសរើស។ លោកជីដេវីតនៅតែបញ្ចេញតំរុយជារឿយៗ បន្ទាប់ពីការងារសិល្បៈក៏វិលជុំមកកាន់មុខរបរ ឥលូវក៏បន្តទៅលើគំរោងថ្មីមួយទៀត។ តាមរយៈការបង្ហោះមួយដែលលោកផ្សាយថា​​​ បន្ទាប់ពីមាន Triple F Party លោកក៏បានបន្តធ្វើ My brother party ហើ់យចុះបន្តទៀតគឺជាគំរោងអ្វី?សំនួរមួយនេះអេដមីនមានតែទុកអោយលោកជីដេវីតជួយបកស្រាយខ្លួនឯងទេ ព្រោះអេដមីនមិនមែនគ្រូទាយ។ ចុះអេដមីនសុំសួរអ្នកគាំទ្រស្មគ្រ័ស្មោះរបស់ DitWayក៏ដូចជាលោកជីដេវីតបន្តិចមើល៍ ថាអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ អ្វីទៅជាគំរោងបន្ទាប់របស់លោកជីដេវីត?


ថ្ងៃសុក្រ, 19 ខែសីហា 2022 10:07  BeeTube News