Hualien ,Taiwan-
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួបជជែកជាមួយតៃវ៉ាន់ នៅលើសន្ធិសញ្ញាពាណិជ្ជកម្មដ៏ធំទូលំទូលាយមួយនៅក្នុងសញ្ញានៃការគាំទ្រ ប្រជាជាតិដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ ខណៈដែលចិនបានអះអាងថា ជាទឹកដីរបស់ខ្លួន។ ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បានលេចចេញមក បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធា ដែលរួមបញ្ចូលទាំងការបាញ់មីស៊ីលចូលទៅក្នុងសមុទ្ទ ដើម្បីគំរាមកំហែងតៃវ៉ាន់ បន្ទាប់ពីទស្សនកិច្ចក្នុងខែនេះដោយលោកស្រីប្រធានរដ្ឋសភា Nancy Pelosi ដែលជាសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅតៃវ៉ាន់នៅក្នុងរយៈពេល២៥ឆ្នាំនេះ។
ទន្ទឹមគ្នានោះដែរ យោធាតៃវ៉ាន់បានធ្វើសមយុទ្ធកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងមីស៊ីលនិងកាំភ្លើងធំ ដែលជាការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់ចិន។ អ្នកសម្របសម្រួលកិច្ចការរបស់លោកប្រធានាធិបតី Joe-Biden ប្រចាំឥណ្ឌ-ប៉ាស៊ីហ្វិក Kurt Campbell បាននិយាយកាលពីសប្តាហ៍មុនថា ការជជែកគ្នាអំពីបញ្ហាពាណិជ្ជកម្ម វានឹងធ្វើឲ្យទំនាក់ទំនងយើងជាមួយតៃវ៉ាន់កាន់តែស៊ីជម្រៅ ប៉ុន្តែលោកបានបញ្ជាក់ថា នយោបាយនឹងគ្មានការផ្លាស់ប្តូរទេ។សហរដ្ឋអាមេរិកពុំមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នោះទេ វាជាដៃគូពាណិជ្ជកម្មទី៩ ធំជាងគេក្នុងពិភពលោក ប៉ុន្តែយើងរក្សានូវទំនាក់ទំនងក្រៅផ្លូវការ។
តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានប្រកាសដោយមិនបានលើកអំពីភាពតានតឹងជាមួយទីក្រុងប៉េកាំងនោះទេ ប៉ុន្តែបាននិយាយថា ការជជែកគ្នាជាផ្លូវការណ៍ និងធ្វើឲ្យមានការវិវត្តន៍ខាងពាណិជ្ជកម្ម និងទំនាក់ទំនងជាប្រក្រតី ដែលជាជំហានមួយជាតម្រូវការចាំបាច់ឲ្យមានអន្តរសកម្មភាពជាផ្លូវការកាន់តែជិតស្និទ្ធ។ ចិននិងតៃវ៉ាន់បានបែកគ្នាចាប់តាំងពីឆ្នាំ១៩៤៩ បន្ទាប់ពីមានសង្រ្គាមស៊ីវិលនិងពុំមានទំនាក់ទំនងជាផ្លូវការ ប៉ុន្តែបានរកស៊ីជាមួយគ្នាខាងផ្នែកពាណិជ្ជកម្មរាប់ពាន់លានដុល្លារ និងការវិនិយោគ។ តៃវ៉ាន់ពុំដែលជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតុចិននោះទេ ប៉ុន្តែគណបក្សកុម្មុយនិស្តចិនដែលកាន់អំណាចនិយាយថា គេមានកាតព្វកិច្ច ដើម្បីបង្រួបបង្រួមជាមួយនឹងចិនដីគោក ដោយកម្លាំងបើសិនជាមានការចាំបាច់។
ក្នុងការអនុញ្ញាតឲ្យមានការនាំចេញយ៉ាងច្រើន ទៅកាន់សហរដ្ឋអាមេរិក អាចនឹងជួយតៃវ៉ាន់ធ្វើឲ្យការប្រឹងប្រែងរបស់ចិន មានការរេចរិល ដើម្បីប្រើលក្ខ័ណរបស់តៃវ៉ាន់ឲ្យមើលឃើញថាជា ដៃគូរពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ដែលវាអាចក្លាយទៅជាដៃគូរដ៏មានឥទ្ធិពលនយោបាយ។ ចិនដីគោកដែលបានបិទការនាំចូលទំនិញតៃវ៉ាន់ និងម្ហូបអាហារផ្សេងទៀត ក្នុងការឆ្លើយតបចំពោះទស្សនកិច្ចរបស់ Pelosi កាលពីថ្ងៃទី២ ខែសីហា។ ទំនាក់ទំនងរវាងចិន និងអាមេរិកបានធ្លាក់ចុះក្នុងកំរិតមួយដ៏ទាបបំផុតក្នុងទស្សវត្យរ៍នេះ ដោយសារជម្លោះរឿងពាណិជ្ចកម្ម សន្តិសុខ បច្ចេកវិទ្យា និងការមិនយកចិត្តទុកដាក់ទៅលើជនជាតិមូស្លីមភាគតិច និងទីក្រុងហុងកុង៕