BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថាការប្រយុទ្ធបានជាប់គាំងមុនពេលអគ្គលេខាធិការអ.ស.ប.មកធ្វើទស្សនកិច្ច

ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 18:12  គុន ច័ន្ទរដ្ឋា

photo_2022-08-18_18-05-02 (1)

Reuters- 

កងកម្លាំងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយរុញច្រានឲ្យត្រឡប់ក្រោយនូវការវាយប្រហាររបស់រុស្សីនៅផ្នែកខាងត្បូងនៃតំបន់ Kherson ខណៈដែលការផ្លោងរបស់កងកម្លាំងវិមានក្រឹមឡាំងនៅ Kharkiv ក្នងអ៊ុយក្រែនខាងជើង បានសម្លាប់មនុស្សចំនួន៧នាក់ ខណៈដែលសង្រ្គាមអស់រយៈ ពេលជិត៦ខែ បានសង្រ្គឺតដាក់គ្នា ដោយគ្មានការថមថយនៅក្នុងការប្រយុទ្ធ។ អគ្គលេខាធិការ អ.ស.ប. Antonio Gutierrez’s នឹងជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងប្រធានាធិបតី ទួរគី Tayeep Erdogan នាពេលក្រោយនៅថ្ងៃព្រហស្បតិ៍នៅក្នុងអ៊ុយក្រែនភាគខាងលិចនៃទីក្រុងរបស់អ៊ុយក្រែន Lviv ។

ពួកគេនឹងជជែក ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយចំពោះទំនាស់ជាមួយនឹងរុស្សី និងលើកឡើងនូវការគំរាមកំហែងចំពោះការផ្គត់ផ្គង់ស្បៀងនិង ហានិភ័យនៃមហន្តរាយ នៃរោងចក្របរិមាណូដ៏ធំជាងគេនៅអឺរ៉ុប ដែលបានចាប់យកទៅកាន់កាប់ដោយកងកម្លាំងរុស្សី។ សង្រ្គាមបានបណ្តាលឲ្យមានមនុស្សរាប់លាននាក់ បានរត់ភៀសខ្លួន មនុស្សជាច្រើនពាន់នាក់ ត្រូវបានសម្លាប់និងបានធ្វើឲ្យមានការបែងចែកកាន់តែស៊ីជម្រៅរវាងលោកខាងលិច និងរុស្សី ដែលបាននិយាយថា ការគោលបំណងនៃប្រតិបត្តិការណ៍គឺ ដើម្បីដកអាវុធប្រទេសជិតខាងរបស់ខ្លួន និងការពារសហគមន៍ដែលនិយាយភាសាររុស្សី។

“កងកម្លាំងរុស្សីបានទទួលជោគជ័យត្រឹមតែការរុលចូលទៅមុខបានបន្តិចបន្តួច និងក្នុងករណីខ្លះយើងបានរុលទៅមុខតាំងតែពីខែមុន” ទីប្រឹក្សាលោកប្រធានាធិបតីអ៊ុយក្រែន Oleksiy Arestovych បាននិយាយនៅក្នុងវីឌីអូ "អ្វីដែលយើងកំពុងមើលឃើញគឺជាការជាប់គាំងនៃយុទ្ធសាស្ត្រ" រុស្សីបានធ្វើការទម្លាក់គ្រាប់បែក និងផ្លោងកំទេចនៅក្នុងទីកន្លែងនៃពលរដ្ឋនៅក្នុង Kharkiv ដែលជាទីក្រុងទី២ដ៏ធំរបស់អ៊ុយក្រែន កាលពីថ្ងៃពុធល្ងាចបានសម្លាប់មនុស្សចំនួន ៧នាក់ និងរងរបួសចំនួន១៦នាក់ សេវាកម្មសង្រ្គោះបន្ទាន់របស់អ៊ុយក្រែនបាននិយាយ។ “នេះវាជារឿងដែលក្បត់ទៅនឹងគោលការណ៍ ហើយវាអាក្រក់អាក្រីជាទីបំផុតដែលគ្មានការវិនិច្ឆ័យ” Zelensky បាននិយាយនៅលើ Telegram ។

នៅប៉ែកខាងត្បូង កងកម្លាំងអ៊ុយក្រែនបានប្រឈមទៅនឹងការបើកផ្លូវ ដោយធ្វើការប៉ុនប៉ងរុលមកមុខដោយកងទ័ពរុស្សីនៅជិតទីក្រុងនៃ Bilohirka ខាងជើងឆៀងខាងត្បូងនៃ Kherson អ្នកវិភាគយោធាអ៊ុយក្រែន Oleg Zhdanov បាននិយាយ។ ស្រុកមួយនៅភាគខាងត្បូងនៃទីបញ្ជាការប្រតិបត្តិការណ៍នៃកងកម្លាំងយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពអ៊ុយក្រែនបានសម្លាប់ពួកឈ្លានពានចំនួន២៩នាក់ ព្រមទាំងបានបំផ្លាញកាំភ្លើងធំ រថពាសដែក និងឃ្លាំងផ្ទុកភ័ស្តុភារយោធា។ Reuters មិនអាចបញ្ជាក់ថា ពិតប្រាកដដោយប្រភពឯករាជ្យពីរបាយការណ៍នៃសមរភូមិនេះបានទេ៕


ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 18:12  គុន ច័ន្ទរដ្ឋា