BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ៖ អតិផរណាខ្ពស់កំពុងដាក់សម្ពាធកាន់តែខ្លាំងមកលើជីវភាពប្រជាជន

ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 10:26  លាង ឡា

2022-08-18 09.49.24 (1)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការកើនឡើងនៃអតិផរណាជាការគួរឱ្យព្រួយបារម្ភខណៈបញ្ហានេះកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទាំងមូល។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer) ពីប្រទេសអេស្ប៉ាញនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍លើកឡើងថា ស្របពេលដែលជំងឺកូវីដៃ-១៩បានថមថយតែមិនទាន់បានបញ្ចប់នៅឡើយទេហើយសកលលោកទាំងមូល ក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទុចបង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជាក់ស្ដែងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈបានបង្កឱ្យមានអតិផរណាខ្ពស់នៅគ្រប់ទីកន្លែងជាពិសេសសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាលត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា ដែលការណ៍នេះ អាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះខណៈអតិផរណាខ្ពស់កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។

យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានគួសបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះគឺត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការនិងការចេះជួយគ្នាទៅវិញទៅមក៕

2022-08-18 10.21.51 (1) (1)


 


ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 10:26  លាង ឡា