BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសុខុមាលភាពនិងសុខភាពសាធារណៈជាអាទិភាព

ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 09:52  លាង ឡា

2022-08-18 09.49.24 (1)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុតដោយប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ថ្លែងក្នុងពិធីប្រគល់-ទទួលអំណោយ វ៉ាក់សាំងកូវីដ-១៩ (Pfizer) ពីប្រទេសអេស្ប៉ាញនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងពិបាកប៉ាន់ប្រមាណនេះយើងត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់ហើយបានលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈជាអាទិភាពខ្ពស់។

2022-08-18 09.49.19

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះកម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុបនិងរវាងអាស៊ាន-អេស្ប៉ាញផងដែរ។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់ទុកការផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ៣០០.០០០ ដូស ពីប្រជាជននិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវនិងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសជូនដល់ប្រជាជនជាពិសេសកុមារដែលជាទំពាំងស្នងឫស្សីនិងជាអនាគតនៃប្រទេសជាតិខណៈកម្ពុជាអាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ៕

2022-08-18 09.49.28


 


ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 09:52  លាង ឡា