BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ អ.ស.ប. ដាក់សម្ពាធទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ានៅក្នុងទស្សនៈកិច្ចដ៏កម្រមួយ

ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 09:14  គុន ច័ន្ទរដ្ឋា

2022-08-18 09.11.22 (1) (1)

CNA-

មន្ត្រីជាន់ខ្ពស់ អ.ស.ប. បាននិយាយថា លោកស្រីបានជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយនិងបញ្ឈប់នូវការប្រហារជីវិតកាលពីថ្ងៃពុធ នៅក្នុងទស្សនកិច្ចកំរិតខ្ពស់ដ៏កម្រមួយ ដែលលេចចេញមកចំពេលដែលមានការកើនឡើនូវអំពើហឹង្សារនៅក្នុងប្រទេស។ មីយ៉ាន់ម៉ាបានស្ថិតនៅក្នុងភាពវឹកវរ ចាប់តាំងពីពួកយោធាបានផ្តួលរំលំរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដែលដឹកនាំដោយជ័យលាភីណូបែល អ្នកស្រី អូងសាន ស៊ូជីកាលពីឆ្នាំមុននិងបានធ្វើការបង្រ្កាបដោយបង្ហូរឈាមទៅលើការតវ៉ាដោយសន្តិវិធីនិងចលនាតស៊ូប្រដាប់អាវុធដែលបានកើតមានបន្ទាប់មក។

Noeleen Heyzer បានមកដល់រដ្ឋធានី Naypydow កាលពីល្ងាចថ្ងៃអង្គារ៍និងបានទទួលស្វាគមន៍ដោយមន្ត្រីក្រសួងការបរទេស ប្រព័ន្ធផ្ស័ព្វផ្សាយបានរាយការណ៍ មុនពេលដែលបានជួបប្រជុំជាមួយជាមួយនឹងមេដឹកនាំយោធា Min Aung Hlain កាលពីថ្ងៃពុធ។ “ទស្សនៈកិច្ចរបស់ខ្ញុំគឺពាំនាំយកមកនូវកង្វល់របស់ អ.ស.ប. និងសំណើរសុំឲ្យមានការបោះជំហានដ៏ជាក់លាក់មួយដែលយើងត្រូវការដើម្បីកាត់បន្ថយនូវទំនាស់និងភាពរងទុក្ខវេទនានៃប្រជាពលរដ្ឋ។ “ការពាក់ព័ន្ធរបស់ អ.ស.ប. ទោះជាយ៉ាងណាក៏ដោយមិនបានសន្ទនាអំពីភាពស្របច្បាប់នោះទេ”។ Heyzer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ អ.ស.ប.។

អ្នកនាំពាក្យរបស់ពួកយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបទៅនឹងសំណូមពរក្នុងការសុំឲ្យធ្វើអត្ថាធិប្បាយអំពីការជួបប្រជុំនោះទេ។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា (MRTV )បានរាយការណ៍កាលពីថ្ងៃពុធថា ភាគីទាំង២បានពិភាក្សារគ្នាអំពីទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិង អ.ស.ប. ដោយមិនបានធ្វើសេចក្តីរាយការណ៍លំអិតនោះទេ។ ការថ្កោលទោសរបស់ពិភពលោកបានគរឡើងជាគំនរទៅលើឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា ដែលក្នុងពេលថ្មីៗនេះក្នុងការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤រូប ដែលពួកគេបាននិយាយថាបានជួយបង្កើតឲ្យមានសកម្មភាពភេរវកម្ម ដោយនិយាយយោងទៅរកការវាយប្រហាររបស់របស់ពួកជីវពលប្រយុទ្ធជាមួយយោធា ហើយដែលបានស្វែងរកការសងសឹកក្នុងការបង្រ្កាបដោយព្រៃផ្សៃមកលើពួកអ្នកប្រឆាំង។

តុលាការ មីយ៉ាន់ម៉ាក៏បានកាត់ទោសដាក់ពន្ធគារឲ្យជាប់ក្នុងរយៈពេលយូរផងដែរចំពោះអ្នកទោសនយោបាយ។ ទស្សនកិច្ចរបស់ Heyzer បានកើតឡើងក្នុងពេល១ថ្ងៃបន្ទាប់ពី តុលាការបានធ្វើសវនាការកាត់ទោស អ្នកស្រីអូងសាន ស៊ូជីឲ្យជាប់ពន្ធនាគារបន្ថែមចំនួន៦ឆ្នាំទៀតពីបទប្រព្រឹត្តិអំពើពុករលួយដែលនាំឲ្យមានការរិះគន់កាន់តែខ្លាំងក្លាឡើង។ Heyzer បានដាក់សម្ពាធទៅលើ Min Aung Hlain ឲ្យបញ្ឈប់នូវការប្រហារជីវិតនៅក្នុងពេលអនាគត និងដោះលែងអ្នកទោសនយោបាយទាំងអស់ នេះបើយោងទៅតាមសេចក្តីថ្លែងការ លោកស្រីក៏បានស្នើរសុំផងដែរដើម្បីជួបជាមួយនឹងលោកស្រី អូងសាន ស៊ូជី និងបានសុំឲ្យមានការដោះលែងទីប្រឹក្សារលោកស្រីម្នាក់ដែលជាជនជាតិអូស្រ្តាលី។


ថ្ងៃព្រហស្បតិ៍, 18 ខែសីហា 2022 09:14  គុន ច័ន្ទរដ្ឋា