BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្រេចបញ្ជូនមន្រ្តីអាវុធហត្ថចំនួនបីនាក់ទៅតុលាការពីបទមនុស្សឃាតដោយអចេតនា

ថ្ងៃពុធ, 17 ខែសីហា 2022 11:46  លាង ឡា

2022-08-17 11.43.18 (1)

ភ្នំពេញ៖ យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួនបីនាក់ត្រូវបានសម្រេចបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ធំ ពាក់ព័ន្ធករណីស្លាប់អនុប្រធានភូមិម្នាក់ក្នុងប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងតាមអនឡាញនៅស្រុកបារាយណ៍។

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងក្នុងសន្និសីតការសែត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២២នេះថា យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវបញ្ជូនទៅតុលាការរួមមានឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯកមុខងារនាយការិយាល័យព្រហ្មទណ្ឌ, ឈ្មោះ លុយ តាំងឈួយ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាពនគរបាលយុត្តិធម៌ និងឈ្មោះ សៅ សេរីវុឌ្ឍ ជាជំនួយការអង្គភាពនគរបាលយុត្តិធម៌។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ចាក់ថា យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងទៅតុលាការពាក់ព័ន្ធនឹងមនុស្សឃាតដោយអចេតនាខណៈយោធិនចំនួន១០នាក់ទៀតដាក់ក្នុងការស្រាវជ្រាវបន្ត។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ មុន្នីឧត្តម បាននិយាយថា អ្នកជំងឺបានស្លាប់មុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក។ យោងតាមរបាយការណ៍សង្ខេបអំពីដំណើររឿងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការប្រើប្រាស់កម្លាំងចំនួន១៣នាក់ និងមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំដោយបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង ទូរទស្សន៍១គ្រឿង CPU ចំនួន១គ្រឿង ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរតាមរថយន្តម៉ាក Toyota Sienna មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព៕

2022-08-17 11.43.14


 


ថ្ងៃពុធ, 17 ខែសីហា 2022 11:46  លាង ឡា