CNA-
បេសកជនពិសេសរបស់ អ.ស.ប.សំរាប់មីយ៉ាន់ម៉ាបានធ្វើដំណើរទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍ជាលើកទី១ កាលពីថ្ងៃច័ន្ទចាប់តាំងតែពីលោកស្រីត្រូវបានតែងតាំងនៅក្នុងតំណែងនេះកាលពីខែតុលាមុន។ ការធ្វើដំណើរដោយលោកស្រី Noeleen Heyzer បន្ទាប់ពីក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានអំពាវនាវជាចុងក្រោយឲ្យមានការបញ្ចប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃអំពើរហិង្សារនិងគ្មានការបង្ករជាឧសគ្គផ្នែកខាងអំណោយមនុស្សធម៌នៅក្នុងប្រទេសដែលបាក់បែកនេះ។ Heyzer នឹងផ្តោតទៅលើការលើកឡើងនៃស្ថានការណ៍ដែលកាន់តែអាក្រក់អាក្រីនិងការព្រួយបារម្ភជាបន្ទាម់ក៏ដូចជាអាទិភាពផ្សេងទៀតនៅក្នុងអាណត្តិរបស់លោកស្រី។ អ្នកនាំពាក្យ អ.ស.ប. Stephane Dujaric បាននិយាយ។
លោកមិនបានផ្តល់នូវសេចក្តីលំអិតថា "តើ Heyzer នឹងជួបជាមួយអ្នកកាន់អំណាចយោធា ឬក៍អ្នកជាប់ពន្ធនាគារក្នុងប្រទេសអ្នកស្រី អូងសានស៊ូជីនោះទេការទាមទាររបស់ អ.ស.ប. ដ៏យូរលង់ក្នុងការជួបជាមួយអ្នកស្រីអូងសាន ស៊ូជី ដែលបានកាត់ទោសថ្មីៗនេះកាលពីថ្ងៃច័ន្ទលើការចោទប្រកាន់ក្នុងរឿងពុករលួយបន្ថែម៦ឆ្នាំទៀតទៅលើការកាត់ទោសដាក់ពន្ធនាគារ១១ឆ្នាំថ្មីៗនេះ" Dujaric និយាយ។ កាលពីដើមខែនេះរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាប្រាក់សុខុន បេសកជនពិសេសសំរាប់មីយ៉ាន់ម៉ានៃប្រជាជាតិអាស៊ីអគ្នេយ៍ទាំង១០ប្រទេស បាននិយាយពីការខិតខំប្រឹងប្រែងដោយធ្វើឲ្យមានសន្តិភាពឡើងវិញនិងប្រតីភាពនៅក្នុងប្រទេសដែលបាក់បែកមួយនេះ។
លោកបានព្រមានថា ការប្រហារជីវិតបន្ថែមទៀតនឹងបង្ខំឲ្យប្រទេសក្នុងតំបន់នឹងពិចារណារឡើងវិញអំពីរបៀបពាក់ព័ន្ធជាមួយនឹងសមាជិករបសខ្លួនមីយ៉ាន់ម៉ា។ នៅក្នុងខែកុម្ភៈ ២០២១ យោធាមីយ៉ាន់ម៉ាបានបណ្តេញរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតរបស់អ្នកស្រី អូងសាន ស៊ូជី ហើយបន្ទាប់មកបានបង្ក្រាបដោយអំពើរហិង្សារទៅលើការតវ៉ាដែលរីករាលដាលដែលប្រឆាំងទៅនឹងសកម្មភាពរបស់ខ្លួន។ បន្ទាប់មកកងកម្លាំងសន្តិសុខបានធ្វើការបាញ់ប្រហារទៅលើបាតុកម្មដោយសន្តិវិធី ដែលធ្វើឲ្យអ្នកប្រឆាំងខ្លះបានចាប់អាវុធធ្វើការតស៊ូដើម្បីប្រឆាំងតបតទៅនឹងពួកយោធាវិញ។
ពួកមេដឹកនាំយោធា បានយល់ព្រមទទួលយកនូវផែនការសន្តិភាព៥ចំណុចនៅក្នុងខែមេសា ឆ្នាំ២០២២ ដើម្បីធ្វើឲ្យមានសន្តិភាពឡើងវិញនិងស្ថិរភាពនៅក្នុងប្រទេស ដែលរួមបញ្ចូលទាំងការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សារនិងរៀបចំឲ្យមានការសន្ទនាគ្នាក្នុងចំណោមភាគីដែលពាក់ព័ន្ធទាំងអស់។ ប៉ុន្តែ មេដឹកនាំយោធានៃប្រទេសបានធ្វើឲ្យមានការប្រឹងប្រែងតែបន្តិចបន្តួចក្នុងការអនុវត្តិន៍នូវផែនការសន្តិភាពទាំង៥ចំណុចនោះហើយមីយ៉ាន់ម៉ាបានធ្វើឲ្យរអិលជើងចូលទៅក្នុងស្ថានការមួយដែលអ្នកជំនាញ អ.ស.ប. បានបង្ហាញថាវាជាចរិតដែលនឹងនាំឲ្យមានសង្រ្គាមស៊ីវិលនៅក្នុងប្រទេស។