BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសចាត់ការអ្នកទន្ទ្រានសង់ខ្ទមលើតាំងដីតំបន់សេដ្ឋកិច្ចពិសេស

ថ្ងៃអង្គារ, 16 ខែសីហា 2022 09:15  លាង ឡា

2022-08-16 09.11.03

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះចុះវាស់វែងកំណត់ព្រំដីរបស់ក្រុមហ៊ុន សីហនុវីល កោសល ស៊ឺខននីមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ក្រោយពេលមានករណីទន្ទ្រានសង់ខ្ទមចំនួនរាប់រយខ្នង។

យោងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្ទ្រានកាន់កាប់និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល កោសល ស៊ឺខននីមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ដែលទង្វើនេះបានបង្កឱ្យមានភាពអនាធិបតេយ្យទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា អំឡុងពេលដែលអាជ្ញាធរមូលដ្ឋានមមាញឹកក្នុងការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ពេលបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ស្រាប់តែមានមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលទៅទន្ទ្រាន និងសង់ខ្ទមរាប់រយខ្នងនៅលើទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុន សីហនុវីល កោសល ស៊ឺខននីមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ឱ្យស្ម័គ្រចិត្តចាកចេញពីទីតាំងដីដោយខ្លួនឯងខណៈអ្នកដែលនៅពីក្រោយខ្នងនៃអំពើញុះញង់នឹងត្រូវចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងដោយមិនមានការលើកលែង។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ដែរថា ក្រុមការងារចម្រុះមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចុះវាស់វែងកំណត់ព្រំដីឈូសឆាយ សម្អាតដីនិងធ្វើការចុះរុះរើខ្ទមមិនរៀបរយលើទីតាំងដីខាងលើនាពេលខាងមុខ៕

2022-08-16 09.11.07

2022-08-16 09.11.11


 


ថ្ងៃអង្គារ, 16 ខែសីហា 2022 09:15  លាង ឡា