DW-
រុស្សីបានបើកនូវពិពណ៌យោធា “យោធា២០២២” របស់ខ្លួនកាលពីថ្ងៃច័ន្ទ ជាមួយនឹងការដាក់តាំងនូវយុទ្ធោបករណ៍សង្រ្គាមនិងការបង្ហាញនូវការហោះហើរនៅលើមេឃនៅជិតទីក្រុងមូស្គូ។ លោកប្រធានាធិបតី Vladimir Putin បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលដោយនិយាយថា មូស្គូបានប្រុងប្រៀបរួចជាស្រេចនឹងចែករំលែកអាវុធយុទ្ធភ័ណ្ឌជាមួយនឹងសម្ព័ន្ធមិត្តនៅទ្វិបអាមេរិកឡាទីននអាស៊ីនិងអាហ្រ្វិក។ "យើងបានប្រុងប្រៀបរួចជាស្រេចនឹងផ្តល់ឲ្យសម្ព័ន្ធមិត្តរបស់យើងនូវអាវុធដ៏ទំនើបជាងគេ ចាប់តាំងពីកាំភ្លើងធុនតូចរហូតទៅដល់រថពាសដែកនិងកាំភ្លើងធំ យន្តហោះនិងដ្រូនដែលគ្មានមនុស្សបើក" Putin បាននិយាយនៅក្នុងការបើកនៃវេទិការក្នុងពិធីមួយ។
បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរុស្សី គណប្រតិភូមកពី៧២ប្រទេសបានចូលរួមនៅក្នុងវេទិការនោះ។ ការធ្វើអត្ថាធិប្បាយរបស់ Putin បានលេចចេញមកជិត៦ខែហើយបន្ទាប់ពីលោកបានរៀបចំការឈ្លានពានទៅលើអ៊ុយក្រែន ដែលជាកន្លែងដែលរុស្សីបានរងនូវការជះត្រឡប់មកវិញខាងផ្នែកយោធានិងខូចខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកវិភាគខាងបស្ចឹមប្រទេសបាននិយាយថារុស្សីបានចាញ់នៅក្នុងសង្រ្គាមអាចនឹងមានផលប៉ះពាល់ដល់ការនាំអាវុធចេញ។ លោកប្រធានាធិបតី Zelensky បាននិយាយថា ពិភពលោកអាចនឹងចាញ់បើសិនជាមិនមានចាត់សកម្មភាពទៅលើរឿងរោងចក្របរិមាណូ Zaporizhzhia ដើម្បីការពារនូវឧប្បត្តិហេតុដែលអាចកើតចេញពិសកម្មភាពរបស់រុស្សី។
"បើសិនជាពិភពលោកមិនបង្ហាញកម្លាំងនិងការសម្រេចចិត្តដើម្បីការពារស្ថានីយ៍រោងចក្របរិមាណូ វានឹងមានន័យថាពិភពលោកនឹងចាញ់" Zelensky និយាយ "វានឹងចាញ់នៅចំពោះមុខពួកភេវរកម្ម ហើយវានឹងក្លាយទៅជាការចុះញ៉មចំពោះការគំរាមកំហែងចំពោះគ្រោះថ្នាក់នៃបរិមាណូ”។ អ៊ុយក្រែននិងរុស្សីបានចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការផ្លោងដាក់ស្ថានីយ៍នៃរោងចក្រនេះកាលពីសប្តាហ៍មុន ដែលបានធ្វើឲ្យមានការព្រួយបារម្ភថា បើសិនជាមានការខូចខាតឬបែកធ្លាយសារធាតុនៃវិទ្យុសមកម្មនោះអាចនឹងរាលដាលនៅពាសពេញអឺរ៉ុបដែលជាគ្រោះថ្នាក់ដែលពុំអាចស្មានដល់។
អ.ស.ប. បានប្រកែកចំពោះការផ្តល់យោបល់របស់មន្ត្រីទីក្រុងមូស្គូថាខ្លួនបានការពារមិនឲ្យ ភ្នាក់ងារនៃអង្គការអាតូមីកនិងឋាមពលអន្តរជាតិ (IAEA) ចូលទៅពិនិត្យរោងចក្របឬិមាណូនៅ Zaporizhzhia នៅក្នុងអ៊ុយក្រែន។ ការពិត អ.ស.ប. បានស្វែងរកការគាំទ្រចំពោះ IAEA នៅក្នុងការត្រួតពិនិត្យនេះ Dujaric បាននិយាយ រោងចក្រដែលជាស្ថានីយ៍បរិមាណូដ៏ធំជាងគានៅអឺរ៉ុប បានកាន់កាប់ដោយកងកម្លាំងរុស្សី
ចាប់តាំងពីមានការឈ្លានពានចូលអ៊ុយក្រែន ហើយវាកំពុងតែស្ថិតនោក្នុងសមរភូមិមុខនៃទំនាស់។ បន្ទាប់ពីមានការរកើនឡើងនៃការផ្លោងដាក់គ្នាទៅវិញទៅមកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រុស្សីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទោវិញទៅមកអំពីហានិភ័យនៃមហន្តរាយនៃបរិមាណូនេះ។