Reuters-Beijing-
យោធាចិនបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតនៅជិតតៃវ៉ាន់កាលពីថ្ងៃច័ន្ទ ខណៈដែលក្រុមសភាសហរដ្ឋអាមេរិកបានមកធ្វើទស្សនកិច្ចនៅលើកោះ ដែលអះអាងថា ជារបស់ចិននិងបានជួបជាមួយលោកស្រីប្រធានាធិបតី Tsai-in-Wen នៅក្នុងអ្វីដែលទីក្រុងប៉េកាំងបាននិយាយថាជាការរំលោភ លើដែនអធិបតេយ្យភាពរបស់ខ្លួន។ សមាជិកសភាចំនួន៥រូប ដែលដឹកនាំដោយ ព្រឹទ្ធសភា Ed Markey បានមកដល់ទីក្រុងតៃប៉ិនៅក្នុងទស្សនកិច្ចដែលបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមទី២ ដែលស្ថិតនៅក្នុងកំរិតខ្ពស់បានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ បន្ទាប់ពីទស្សនកិច្ចប្រធានរដ្ឋសភាបអ្នកស្រី Nancy Pelosi ។
អង្គភាពយោធាចិនដែលទទួលខុសត្រូវនៅកន្លែងទល់មុខតៃវ៉ាន់ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើត បាននិយាយថា គេបានរៀបចំនូវសេវកម្មប្រយុទ្ធរួម ដែលជាការយាមល្បាតរួចជាស្រេច និងសមយុទ្ធនៅក្នុងដែនសមុទ្ទ និងដែនអាកាសនៅជុំវិញតៃវ៉ាន់កាលពីថ្ងៃច័ន្ទ។ "សមយុទ្ធគឺជាការរារាំងទប់ទល់យ៉ាងរឹងមាំចំពោះសហរដ្ឋអាមេរិក និងតៃវ៉ាន់ក្នុងការបន្តលេងល្បែងនយោបាយក្នុងគាស់រំលើងសន្តិភាពនិងស្ថិរភាពនៅពាសពេញច្រកតៃវ៉ាន់" គេបន្ថែម។ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើររបស់សមាជិកសភានេះគឺជាការរំលោភមកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួន។
ក្រសួងបានបន្ថែមទៀតថា សហរដ្ឋអាមេរិកបានបង្ហាញមុខមាត់ពិតរបស់ខ្លួនថា ជាអ្នកបំផ្លាញនូវសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្ទតៃវ៉ាន់។ "កងទ័ពរំដោះប្រជាជនចិនបន្ត នូវការហ្វឹកហ្វឺន និងត្រៀមរៀបចំធ្វើសង្រ្គាម ការពារដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពដែនដី និងកំទេចចោលនូវទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ និងការបំបែករដ្ឋនៃការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ"។ មិនមានសេចក្តីថ្លែងការណ៍ណាមួយផ្តល់សេចក្តីលំអិតនៃការធ្វើសមយុទ្ធនេះទេ។ នាយករដ្ឋមន្ត្រីតៃវ៉ាន់តៃវ៉ាន់ SuTieng Chang បាននិយាយដោយឆ្លើយតបទៅកាន់សកម្មភាពរបស់ចិនថា ពួកគេមិនអាចរារាំងចំពោះទស្សនកិច្ចដោយមិត្តបរទេសរបស់យើងបាននោះទេ។
“យើងមិនអាចនឹងមិនធ្វើអ្វីនោះទេ ពីព្រោះតែមានសកម្មភាពរបស់ពួកបីសាចជិតខាង ហើយមិនហ៊ានអនុញ្ញាតិឲ្យមិត្តរបស់យើងមកលេង” លោកបានប្រាប់ Reuters ។ ទស្សនកិច្ចរបស់ Pelosi បានធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹងការឆ្លើយតប ធ្វើការបាញ់សាកល្បងកាំជ្រួចបាលីស្ទិក ហោះរំលងទៅលើកោះតៃវ៉ាន់ជាលើកទី១ ព្រមទាំងបានបញ្ឈប់នូវការទាក់ទងក្នុងការសន្ទនាជាមួយទីក្រុងវ៉ាស៊ិនតោន រួមបញ្ចូលទាំងទីបញ្ជាការយោធា និងបម្រែបម្រួលអាកាសធាតុ។ ក្រុមសភាសហរដ្ឋអាមេរិកនឹងជួបជាមួយ Tsai នៅថ្ងៃច័ន្ទព្រឹក ការិយាល័យរបស់អ្នកស្រីមិនបានធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះទេ៕