Riga-Latvia-
ខណៈដែលអាមេរិកនិង NATO បានចាក់បំពេញសព្វាវុធ និងកងទ័ពបន្ថែមទៀត ចូលទៅក្នុងអឺរ៉ុបខាងកើត ក្នុងការឆ្លើយតបទៅនឹងរុស្សី ឈ្លានពានចូលទៅក្នុងអ៊ុយក្រែន សម្ព័ន្ធមិត្តដែលខ្សោយជាងគេដូចជា Latvia បានប្រវេសប្រវ៉ាស់ ដើម្បីតម្លើងនូវការការពារដោយមានការភ័យខ្លាចថា ពួកគេនឹងត្រូវរងនូវការវាយប្រហារបន្ទាប់មកទៀត។ ដូចអ៊ុយក្រែន ដែលមិនមែនជាសមាជិក NATO ប៉ុន្តែបានពិចារណាថាជា ដៃគូរដ៏ជិតស្និទ្ធនៃសម្ព័ន្ធមិត្ត ប្រទេសដែលនៅជិតរុស្សីជាងគេ ដែលបាននិយាយថា ពួកគេត្រូវការជំនួយយោធាលោកខាងលិចបន្ថែមទៀត។ វាជារឿងសំខាន់ណាស់ក្នុងការផ្គត់ផ្គង់អាវុធចំពោះពួកគេដូចអ៊ុយក្រែន។
"រដ្ឋមន្ត្រីក្រសួងការពារប្រទេស Latvia, លោក Artis Pabriks បាននិយាយថា ក្នុងអម្លុងពេលទស្សនកិច្ចមួយពីលោករដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក Llord Austin ក្នុងខែនេះសំខាន់ណាស់ ពីព្រោះមានហានិភ័យខ្ពស់យ៉ាងពិតប្រាកដថា សង្រ្គាមនឹងចូលមកដល់ព្រំប្រទល់របស់យើង"។ រដ្ឋការរបស់លោកប្រធានាធិបតី Biden បានប្តេជ្ញាចិត្តនឹងបង្កើននូវសមយុទ្ធកៀកស្មាគ្នានៅក្នុងតំបន់ជាពិសេសជំនាញក្នុងប្រទេសអំពីសមត្ថភាពនៃការការពារដែនអាកាស និងសមត្ថភាពក្នុងការប្រយុទ្ធផ្សេងទៀត មិនមែនតែនៅក្នុង Latvia ប៉ុន្តែនៅពាសពេញរដ្ឋបាល់ទិក និងនៅក្នុងប្រជាជាតិផ្សេងទៀត ដែលនឹងមានភាពងាយស្រួលក្នុងការវាយប្រហារទ័ពរុស្សីពីចម្ងាយ។
កងទ័ពអាមេរិកប្រហែលជា ១០០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅពាសពេញអឺរ៉ុបដែលជាការកើនឡើងប្រហែលជា២០,០០០ នាក់ នៅក្នុងប៉ុន្មានខែថ្មីនេះ ដែលជាការកើនឡើងនៅចំកណ្តាលនៃភាគខាងកើត ប៉ុន្តែសំរាប់ប្រទេសដែលនៅជាប់នឹងមាត់ទ្វាររុស្សីហាក់ដូចជា នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ សមាជិក NATO ដែលមានព្រំប្រទល់ជាប់ជាមួយរុស្សីនិងបែលឡារុស ដែលនៅក្នុងពេលមួយគេចាត់ទុកជាថាជាតំបន់ទ្រនាប់ ដែលមានមុខងារជាមូលដ្ឋានប្រតិបត្តិការណ៍ជួរមុខសំរាប់កងទ័ពរុស្សី ចាប់តាំងពីមានការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន មានការសប្បាយចិត្ត ដោយពួកគេបាននិយាយថា សហរដ្ឋអាមេរិកនិងអឺរ៉ុបមានទស្សនៈថារុស្សីគឺជាការគំរាមកំហែង។
ការវិនិយោគខាងយោធាបានធ្វើឡើងកាលពី៦ខែមុន ត្រូវបានទទួលជាមួយនិងការថ្លែងអំណរគុណ ប៉ុន្តែមេដឹកនាំនៅក្នុងតំបន់ជឿជាក់ថា សម្ព័ន្ធមិត្តត្រូវតែមានការទុកចិត្តខ្លួនឯងក្នុងរយៈពេលមួយដ៏យូរអង្វែង។ ពួកគេមិនមានការយល់ទាស់អ្វីទេនូវការជំទាស់ពីក្រុមសភាមួយចំនួន ក្នុងការដែលមានភាពតានតឹងក្នុងការបញ្ជូនកងទ័ព និងសព្វាវុធរបស់អាមេរិកទៅកាន់អឺរ៉ុប ពេលដែលមានភាពតានតឹងជាមួយនឹងចិន។ ប៉ុន្តែភាគច្រើនបានទទូចថា នៅក្នុងអឺរ៉ុបវាមានសារៈសំខាន់ណាស់ ក្នុងការទប់រុស្សីឲ្យនៅនឹងមួយកន្លែង។ មួយវិញទៀតមន្ត្រីនៃរដ្ឋបាល់ទិក និងអឺរ៉ុបបាននិយាយថា សព្វាវុធនិងកងទ័ពជាសេចក្តីត្រូវការបន្ថែមទៀត សំរាប់ទប់ទល់ជាមួយកងទ័ពរុស្សី៕